header ads

Sponsor

កណ្ដាល៖ នារីពីរនាក់ធ្វើស៊ីប្រុសក្មេង ដោយបបួលហូបពោតស្ងោរ រួចឆ្ពោះទៅអង្គុយលេងផ្ទះទឹក ចុងក្រោយយកម៉ូតូជនរងគ្រោះទៅបាត់ កាលពីថ្ងៃអាទិត្យ៣រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកសក័ ព.ស២៥៦៣ត្រូវនឹងថ្ងៃទី១៨.០៨.២០១៩ វេលាម៉ោង១៧.៣០នាទី ចំណុចរមណីដ្ឋានកៀនស្វាយក្រៅ ស្ថិត នៅភូមិភូមិធំ ឃុំភូមិឃុំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ហាន់ សូត ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរជាងផ្សារដែក ។

ជនសង្ស័យ ០៣នាក់
១-ឈ្មោះ ហង្ស សុខចេង ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរអ្នករាំអកកាដង់(ឃាត់ខ្លួន ) ។
២-មិនស្គាល់អត្តសញ្ញាណ ភេទស្រីអាយុប្រហែល៣៦ឆ្នាំ មិនស្គាល់ទីលំនៅ (គេចខ្លួន) ។
៣-មិនស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល ៣២ ឆ្នាំ(គេចខ្លួន) ។

សម្ភារៈដែលបាត់បង់ម៉ូតូហុងដាឌ្រីម១២៥ ស៊េរីឆ្នាំ២០១៨ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1GT.54 16 មួយគ្រឿង ។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំខាងលើវេលាម៉ោង១៦.០០នាទីជនសង្ស័យជាស្ត្រី២នាក់បានបបួលជនរងគ្រោះមកលេងវត្ត កៀនស្វាយ ក្រៅ ពេលមកដល់កៀនស្វាយផ្លាហ្សាក៏នាំគ្នាអង្គុយហូបពោតស្ងោរ រួចជនសង្ស័យទី២ បានតេទូរសព្ទ័ហៅជន សង្ស័យទី៣ឲ្យមកលេងដែរ ពេលជនសង្ស័យទី៣ មកដល់ ក៏នាំគ្នាជិះម៉ូតូជនរងគ្រោះ(ជិះទាំង៤នាក់)ទៅអង្គុយលេងផ្ទះទឹកនៅរមណីដ្ឋានវត្តកៀនស្វាយក្រៅពេលទៅដល់ជនសង្ស័យជាស្ត្រី២នាក់បាននាំគ្នាទៅទិញម្ហូប ចំណែកជនរងគ្រោះនិងជនសង្ស័យទី៣នៅចាំរោងនិងម៉ូតូ ពេលនោះជនសង្ស័យទី៣បានខ្ចីម៉ូតូជនរងគ្រោះថាទៅឌុបមេ មកលេងដែររួចក៏ទៅបាត់រហូត ។

ដោយចាំយូរពេកជនរងគ្រោះ និងជនសង្ស័យជាស្ត្រី២នាក់ ក៏បានតេទូរសព្ទ័ទៅជនសង្ស័យទី៣ ហើយជនសង្ស័យទី៣ថាឲ្យមកយកម៉ូតូនៅគល់ស្ពានច្បារអំពៅពេលមកដល់ច្បារអំពៅថាឲ្យទៅយកនៅរង្វង់មូលតាខ្មៅពេលទៅដល់តាខ្មៅប្រាប់ថាឲ្យទៅយកនៅមុខបន្ទាយអង្គរក្ស ពេលទៅដល់មុខបន្ទាយ ជន សង្ស័យជាស្ត្រីទី២ បានឲ្យជនរងគ្រោះនិងជនសង្ស័យឈ្មោះ ហង្ស សុខចេង ចុះពីលើកង់បី ដោយប្រាប់ថាខ្លួនទៅយកម៉ូតូឲ្យរួចជនសង្ស័យទី២ក៏ទៅបាត់។ ដោយចាំយូរពេកនិងទាក់ទងទូរសព្ទ័លែងបានជនរងគ្រោះក៏បានតេហៅ បងប្អូនឲ្យមកយកនិងឃាត់ខ្លួនជនសង្ស័យឈ្មោះ ហង្ស សុខចេង មកប៉ុស្តិ៍នគរបាលរដ្ឋបាលភូមិធំ ដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះហង្ស សុខចេងឆ្លើយមិនដឹងមិនស្គាល់ជនសង្ស័យទាំងពីរនាក់នោះទេ គឺស្គាល់តាមទូរសព្ទ័និងធ្លាប់ទៅហូបមីហិរនៅផ្សារសុវណ្ណាម្តងជាមួយជនរងគ្រោះកាលពីថ្ងៃទី១៧.០៨.២០១៩វេលាម៉ោង២១.០០នាទី ។

ជនសង្ស័យឈ្មោះហង្ស សុខចេង បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post