Sponsor

ព្រះសីហនុៈ ជនជាតិចិនម្នាក់ ដែលជាកម្មករសំណង់ បានរងរបួសធ្ងន់ បន្ទាប់ពីដែកធ្លាក់ពីលើការដ្ឋាន ត្រូវចំក្បាល បណ្ដាលឲ្យ​ផុងលលាដ៍ រងរបួសធ្ងន់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៩នៅចំណុច ក្នុងការដ្ឋានមួយកន្លែង ស្ថិតក្នុង ក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនរងគ្រោះ ក្រោយកើតហេតុភ្លាមៗ ត្រូវបានមិត្តភក្កិរួមក្រុមបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ប៉ុន្តែគេពុំទាន់ដឹងថា ជោគវាសនា កម្មករជនជាតិចិននេះ រួចផុតពីសេចក្តីស្លាប់ ឬយ៉ាងណានោះទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor