header ads

Sponsor

ភ្នំពេញៈ យុវជន៣នាក់ បានរងរបួសធ្ងន់ស្រាល សន្លប់ស្ដូកស្ដឹងពេញផ្លូវ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូម៉ាក Qbix  មួយគ្រឿងឌុបគ្នា ក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព ថែមទាំងមិនគោរពភ្លើងស្តុប ក៏ជ្រុលទៅបុករថយន្តកាម៉ារីមួយគ្រឿង ទៀត  កំពុងបត់ឆ្វេងឆ្លង បានពាក់កណ្ដាលផ្លូវចំពីមុខរថយន្តចំហៀងខាងស្ដាំ បណ្ដាលឲ្យផ្លោងបោកនឹងថ្នល់តែម្ដង។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២:០៣នាទីរំលងអាធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០១៩ នៅត្រង់ចំណុចស្តុបបន្ទាយស្លឹក(កៅដាយ) ផ្លូវម៉ៅសេទុង   កែងផ្លូវ១៩៣ ស្ថិតក្នុងសង្កាត់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានរៀបរាប់ឲ្យដឹងថា  មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ បើ​ករថយន្តមួយគ្រឿង ម៉ាកកាម៉ារី ពណ៌ស (មិនមានស្លាកលេខ) ធ្វើដំណើរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដីពីលិចមកកើត មកដល់ចំណុចកើតហេតុ បានឈប់ស្តុបភ្លើងពណ៌ក្រហម និងបានបើកស៊ីញ៉ូបត់ឆ្វេង ដើម្បីរង់ចាំអោយអ្នកធ្វើដំណើរកាត់ទទឹងផ្លូវ ធ្វើដំណលរឆ្លងកាត់ លុះពេលស្តុបលោតភ្លើងពណ៌បៃតង រថយន្តក៏បានបត់ឆ្វេងឆ្លងមកដល់ពាក់កណ្ដាលផ្លូវហើយ ស្រាប់តែមានយុវជន៣នាក់ បានជិះម៉ូតូមួយគ្រឿង ម៉ាកQBix ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HR-9930 ឌុបគ្នា មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរតាមបណ្ដោយម៉ៅសេទុង ទិសដៅពីកើតមកលិច ក្នុងល្បឿនយ៉ាងលឿន ខណៈភ្លើងស្តុបក្រហមហើយ មិនបន្ថយល្បឿន ដើម្បីឈប់រង់ចាំស្តុបពណ៌ក្រហមទេ ទើបជ្រុលទៅបុករថយន្តដែលកំពុងបត់ឆ្វេងខាងលើពេញទំហឹង បណ្ដាលឲ្យផ្លោងបោកនឹងថ្នល់ រងរបួសធ្ងន់ស្រាល ទាំង៣នាក់ សន្លប់ស្ដូក ស្ដឹងពេញផ្លូវ ហើយប្រជាពលរដ្ឋក៏រាយការណ៍ប្រាប់សមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះបន្ទាន់អោយមកដឹកអ្នករបួសទាំងបីនាក់ទៅសង្គ្រោះផង។ បន្តិចក្រោយមករថយន្តសង្គ្រោះរបស់គ្លីនិក ឯកជន ហុងហាក់ បានមកដឹកជនរងគ្រោះ យកទៅមន្ទីរពេទ្យតែម្ដង។

ក្រោយពេលកើតហេតុ  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុដែរ  រួចអោយភាគីទាំងសងខាង  ធ្វើការដោះស្រាយគ្នាមួយជំហានសិន  តែដោយសារដោះស្រាយគ្នាមិនត្រូវ ទើបសមត្ថកិច្ចផ្នែកវាស់វែង នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ចុះមកវាស់វែង  រួចយក មធ្យោបាយទាំង២គ្រឿង យកទៅរក្សាទុកបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ៕

ផ្ដល់សិទ្ធិដោយ៖ campost.news

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post