header ads

Sponsor

កំ​ពត ៖ ​ មន្ត្រីនគរបាល​អន្តោ​ប្រវេសន៍​បួន​នាក់​បាន​ស្លាប់ និង​ម្នាក់ទៀត​រងរបួស​ បន្ទា​ប់​ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌ័​របុក​ពីក្រោយ​រថយន្ត​សណ្តោង វេលាម៉ោង០៣និង១០នាទី នៅថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៩​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣ ក្នុង​ទឹកដី​ភូមិ​ត្រពាំង​ធំ ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថាមុនពេលកេីតមានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៍ស សណ្តោងរ៉ឺម៉កដឹកសុីម៉ង់ត៍ក្បាលពាក់ស្លាកលេខព្រះសីហនុ 3A-1861 នៅពេលដែលមកដល់ចំណុចកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ​ បើកបរក្នុងទុសដៅពីលិចទៅកើតបានជ្រុលទៅបុកពីក្រោយនិងរថយន្ត HYUNDAI ហើយនៅពេលបុករួច រថយន្តខាងមុខបានអូសប្រហែល ៨០០ម៉ែត្រ ទើបឈប់ រីឯម្ចាស់រថយន្តម៉ាក HYUNDAI បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។

ជនរងគ្រោះ​ដែល​បាត់បង់​ជីវិត រួមមាន

១-​លោក​វរសេនីយ៍ឯក​ញឹ​ប ភី​រក្ស​,

២. លោក​វរសេនីយ៍ទោ​តាន់ ផេង​,

៣-លោក​វរសេនីយ៍ទោ​ឃី ឡុ​ក​,

៤-លោក​អនុសេនីយ៍ឯក​ងួន សារ៉ាត់​។

ចំណែក​អ្នករងរបួស​គឺ​លោក​អនុសេនីយ៍ឯក​ថៃ វីរៈ​ ទាំង​ប្រាំ​នាក់​ជា​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post