header ads

Sponsor

កែបៈ បុរសម្នាក់ ចូលដេកក្នុងផ្ទះគេ ហើយបន្លំលួចខ្សែដៃមាសទម្ងន់៥ជី តែម្ចាស់គេឃើញទាន់ ស្រែកផ្អើលប្រជាពលរដ្ឋ ជួយ​ស្ទាក់ចាប់ជាប់ រួចទាក់ទង់ឲ្យ​សមត្ថកិច្ចមកអន្តរាគមន៍។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ នៅវេលាម៉ោង១៖១០នាទីរសៀល​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ សាញ់ សុខចាម អាយុ២០ឆ្នាំ រស់នៅភូមិខាងលើ បានអោយដឹងថា ពេលឃើញបុរសមុខសញ្ញាជនសង្ស័យ ចូលដេកក្នុងផ្ទះគាត់ ឃើញជនសង្ស័យមានទឹកមុខប្លែក គាត់ក៏រត់ទៅមើលខ្សែដៃក្នុងទូខោអាវរបស់គាត់​ ទើបដឹងថា បាត់ខ្សែដៃមាសចំនួន៥ជីទៅហើយ ភ្លាមៗនោះគាត់(ម្ចាស់ផ្ទះ) ព្រមទាំងអ្នកជិតខាង បានឃាត់ខ្លួនជនសស្ស័យ រង់ចាំសមត្ថកិច្ចមកដល់។

ចំពោះសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនឈ្មោះ ក្រឹម សេងលី ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ បច្ចុប្បន្នប្រកបមុខរបជាជាងដែក និងស្នាក់នៅជាមួយប្រពន្ធ និងម្តាយក្មេក បៅភូមិចំបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

បច្ចុប្បន្ន​សមត្ថកិច្ចបានធ្វើកំណត់ និងបញ្ជូនខ្លួនជនសង្ស័យ​ទៅកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ  ដើម្បីកសាងសំណុំរឿងបញ្ជូនបន្តចាត់ការតាមនិតិវិធីច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post