header ads

Sponsor

ភ្នំពេញ ៖ មេបក្សខ្មែរក្រោក ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង បានឲ្យដឹងថា លោកនឹងដឹកនាំមហាគ្រួសារខ្មែរក្រោក ១០០០នាក់ នឹងជួបជុំគ្នាក្នុងកម្មវិធីសមាជវិសាមញ្ញរបស់គណបក្ស នៅ មជ្ឈមណ្ឌលកោះពេជ្រអាគា A  ម៉ោង៧ ព្រឹកដល់ម៉ោង ១១ព្រឹក ថ្ងៃ១០ សីហា ឆ្នាំ ២០១៩ ខាងមុខនេះ។

លោកបានបន្ថែមឲ្យដឹងថា កម្មវិធីថ្ងៃខាងមុខនេះមិនត្រឹមតែជាការជួបជុំគ្នាស្ដាប់នៅលទ្ធផលរបាយការនយោបាយរបស់បក្សនៅឆ្នាំ ២០១៨ / ២០១៩ ហេីយកំណត់ទិសដៅនយោបាយសម្រាប់ឆ្នាំ ២០២០ នោះទេ វាក៏ជាថ្ងៃដែលខ្មែរក្រោក បោះឆ្នោតទទួលស្គាល់ជាផ្លូវការចំពោះ យុទ្ធមិត្ត ថ្មីៗបន្ថែមទៀត ដេីម្បីប្រកៀកស្មា ចាប់ដៃគ្នា ក្នុងបេសកកម្ម នៅជាមួយពលរដ្ឋ បំរេីពលរដ្ឋ ដេីម្បីពលរដ្ឋ របស់ពួកយីង ។

មានតែពាក្យថាយុទ្ធមិត្តទេ ទេីបសាកសមបំផុតសម្រាប់ខ្មែរក្រោក មិនថាមានភ្លៀងផ្គរព្យុះឬឧបសគ្គប៉ុណ្ណាខ្មែរក្រោកត្រូវដាក់លក្ខខណ្ឌម៉ឺងម៉ាត់របស់ខ្លួនជាលក្ខណៈក្រុមនយោបាយថ្មីមួយដោយឈរលេីភាពដាច់ខាតថា «បក្សយេីងធ្វេីនយោបាយដេីម្បីប្រាថ្នារកក្ដីសុខជូនពលរដ្ឋជាធំ ផលប្រយោជន៍ជាតិជាធំ មិនមែនឈ្លោះលាបពណ៌ជាមួយខ្មែរគ្នាឯងដណ្ដេីមអំណាចជាធំនោះទេ»

មិនថានៅទីណាកន្លែងណា លះបង់អ្វី វត្តមានរបស់ខ្មែរក្រោក ជាវត្តមាននៃអ្នកបំរេីដ៏ស្មោះត្រង់របស់ពលរដ្ឋជានិច្ច ។ បំរេីបានល្អប៉ុណ្ណាក៏មិនមែនជាបញ្ហានោះដែរ តែត្រូវខិតខំអោយអស់ពីលទ្ធភាព ។ សាធារណៈជនក៏អាចចូលរួមបានដោយសេរី ក្នុងកម្មវិធីនេះ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post