header ads

Sponsor

ថៃៈ ស្ត្រីខ្មែរម្នាក់ គឺនៅមានសុខភាពល្អប្រសើរ  ដែលបច្ចុប្បន្នកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យស្រុកអារញ្ញាប្រាថេត ប្រទេសថៃ  បន្ទាប់ពីបានសម្រាលកូននៅនឹងកន្លែងលក់ទំនិញ  ក្នុងបរិវេណផ្សាររោងក្លឿ រួចមក។

ហេតុការណ៍បង្កភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩  វេលាម៉ោង ១២ និង៣៥ នាទី ថ្ងៃត្រង់ នៅចំណុចក្នុងកូដាំង (ឃ្លាំង) ដំបូលក្រហម ស្ថិតក្នុងបរិវេណផ្សាររោងក្លឿ ក្នុងស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ជាប់នឹងក្រុងប៉ោយប៉ែត។

បើតាមរបាយការណ៍របស់ភាគីថៃ  បានបញ្ជាក់ថា  នៅពេលកើតហេតុនោះគេសង្គេតឃើញថា ក្រុមសង្គ្រោះបឋម ប្រចាំផ្សាររោងក្លឿ  បានចុះទៅជួយស្រ្តីខ្មែរម្នាក់ ដែលបម្រើការនៅក្នុងកូដាំងដំបូលក្រហមនេះ ហើយបានសម្រាលកូន  នៅនឹងកន្លែងលក់ដូរនោះតែម្តង។

របាយការណ៍បានបន្តថា  ស្ត្រីដែលសម្រាលកូននោះ គឺជាជនជាតិខ្មែរ អាយុប្រហែលជាង ៣០ឆ្នាំ ដោយសម្រាលបានកូនភ្លោះ (ប្រុស១ស្រី១) គឺភ្លាមៗនោះដែរ ទាំងម្តាយ និងកូនភ្លោះ  ត្រូវបានរថយន្តសង្គ្រោះរបស់ភាគីថៃ ជួយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញប្រាថេតហើយ ដោយឡែកបច្ចុប្បន្ននេះស្ត្រីជាម្តាយ  គឺមានសុខភាពមាំទាំល្អប្រសើរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post