header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ជិះ​ម៉ូតូ HONDA PCX ពាក់ស្លាកលេខភ្នំពេញ 1DB-7534 ក្នុងល្បឿនយ៉ាងលឿនដូចហោះ ជ្រុលទៅបុករថយន្តCAMRY ពាក់ស្លាកលេខភ្នំពេញ 2AA-1394 របស់តារាសម្តែង ឆៃលី ដាឡែន កំពុងចតនៅស្ងៀម បណ្ដាលឲ្យខ្ទាតអ្នកបើកម៉ូតូ រងរបួសធ្ងន់ ហើយត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនមកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវមាត់ទន្លេ(ត្រើយម្ខាង) ជិតសណ្ឋាគារ សុខា ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តារាសម្ដែង ឆៃលី ដាឡែន បានរៀបរាប់ប្រាប់ថា  ចំពោះការខូចខាតរថយន្តរបស់អ្នកនាង គឺអ្នកនាងមិនទាមទារសំណងអ្វីពីអ្នកបើកម៉ូតូមកបុករថយន្តរបស់អ្នកនាងនោះទេ តែអ្នកនាង  ចង់អោយភាគីអ្នកបើកម៉ូតូទទួលស្គាល់កំហុសរបស់ខ្លួន និងធ្វើការសុំទោសចេញពីបេះដូង មកកាន់អ្នកនាង គឺអ្នកនាងយល់ព្រម អភ័យទោសអោយហើយ  ព្រោះអ្នកនាងជាកូនខ្មែរ។

ក្រោយកើតហេតុភាគីខាងម៉ូតូបានចេញមកសុំទោស តារាសម្តែង ឆៃលី ដាឡែន ដើម្បីបញ្ចប់រឿងនៅនិងកន្លែងតែម្ដង។

គួរបញ្ជាក់ថា កន្លងទៅតារាចម្រៀងស្រីយ៉េៗចូលចិត្តការតុបតែងខ្លួនសិចស៊ីអ្នកនាង ឆៃ លីដាឡែន បានជួប រឿងហួចចិត្តខ្លាំងនឹងភ័យស្ទើរតែព្រលឹងរត់ចេញពីខ្លួន ក្រោយពេលដែលជិះប៉ះចំអ្នកបើកបរ Pass app ចរិកស្ទាវ។ ម្យ៉ាងទៀតនាងក៏បានពោលពាក្យហាក់នៅ មានអារម្មណ៍ភ័យថា ភ្លាមៗនោះព្រលឹងរបស់ នាងស្ទើរ មិននៅក្នុងខ្លួនសោះឡើយ។

ការបង្ហាញអារម្មណ៍ភិតភ័យរបស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន ពេលនេះបានធ្វើឡើងបន្ទាប់ពីមានការ បង្ហោះនូវរូបភាពនិងវិដេអូបង្ហាញពីករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងអ្នកបើកបរ Pass appនិងរថយន្តបណ្តាលឲ្យរងបួស បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់។

អ្នកនាង ឆៃ លីដាឡែន បានបង្ហោះភ្ជាប់ជាមួយទិដ្ឋភាពនៃគ្រោះថ្នាក់នោះថានិយាយទៅខ្ញុំខ្លាចណាស់ រឿងជិះ pass appនេះ មិនដូចពីមុនទេ ឥឡូវនេះអ្នកខ្លះបើកលឿនហើយព្រហើន ដូចយប់មិញខ្ញុំជិះ pass app អញ្ចឹងគាត់ ដាក់កាសនឹងត្រចៀកហើយអោយតែខឹងម៉ូតូណាជិះឈ្លើយដាក់គាត់គឺគាត់បើកលឿនវ៉ាប្រជែងហើយកៀរម៉ូតូនោះ …..។

តារាចម្រៀងស្រីអ្នកនាង ឆៃ លីដាឡែន បានបន្ថែមទៀតថាឯងនេះជិះវិញព្រលឹងហោះទៅស៊ីអាចម៍ហើយ គួរអោយខ្លាចណាស់សូមបងៗPass appមួយចំនួនសូមមេត្តាបើកបរគិតដល់អ្នកជិះផង។ថាបើពាក់កាសសម្រាប់ និយាយចុះ ហេតុអ្វីចាំបាច់បើកលឿនហើយព្រហើន ប្រជែងគ្នាធ្វើអ្វី។

ការបញ្ចេញទស្សនៈរិះគន់របស់តារាចម្រៀងអ្នកនាង ឆៃ លីដាឡែន ខាងលើនេះដែរបានធ្វើអ្នកគាំទ្រមួយចំនួន បង្ហាញទស្សនៈគាំទ្រនិងលើកឡើងប្រហែលគ្នានឹងនាងផងដែរ។ ខណៈមានខ្លះទៀតក៏បានបញ្ចេញមតិដែរថា ករណីនេះមានដោយបុគ្គលនោះទេពោលគឺពុំមែនឲ្យតែអ្នករត់កង់បីឬ Pass app សុទ្ធតែមានចរិកដូច្នេះឡើយ ព្រោះថាពេលខ្លះមានតែបុគ្គល៣ឬ៤នាក់តែធ្វើឲ្យស្លុយឈ្មោះអ្នកដែលល្អៗមួយចំនួនទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post