header ads

Sponsor

ព្រះ​វិហារ  ពិធីអាពាហ៍ពិពាហ៍មួយកំពុងតែប្រារព្ធ ត្រូវបានសមត្ថកិច្ច​នគរបាល​អន្តោប្រវេសន៍​ខេត្តព្រះវិហារ បាន​ចុះ​ត្រួតពិនិត្យ ​និង​ឃាត់​បញ្ឈប់​ កាលពី​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថិត​ភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ ដែលពិធី​រៀប​អាពាហ៍ពិពាហ៍​នេះរវាង​ជនជាតិ​ចិន​ម្នាក់ ដែល​បានមក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ខ្មែរ​ដោយ​ខុសច្បាប់​។

ជនជាតិ​ចិន​បានមក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្ត្រី​ខ្មែរ គឺមាន​​ឈ្មោះ LIANG YANBING ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ EC៣៥៩៦៧៣៥ ផុតកំណត់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៨ និង​ទិដ្ឋាការ​លេខ​EI ០១៩៨៦២៤៣ ផុតកំណត់​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៩ ស្នាក់នៅ​ក្រុងព្រះសីហនុ​។

​រីឯ​ស្ត្រី​ខ្មែរ​គឺមាន​ឈ្មោះ ស៊ីម ស្រី​ស្ដើង អាយុ ២៧​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​ក្នុងភូមិ​ស្រយង់ជើង ឃុំ​ស្រយង់ ស្រុក​គូលែន ខេត្តព្រះវិហារ​

សមត្ថកិច្ច​នគរបាល​ស្រុក​គូលែន បានឲ្យដឹងថា ករណី​ជនជាតិ​ចិន​បានមក​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​ស្ត្រី​ខ្មែរ​ដោយ​ខុសច្បាប់ គឺ​ត្រូវបាន​កំលាំង​នគរបាល​អន្តោ​ប្រវេសន៍​​ខេត្តព្រះវិហារ ចុះ​ត្រួតពិនិត្យ​ដោយ​គ្មាន​លិខិតអនុញ្ញាត ហើយ​ត្រូវបាន​កំលាំង​ជំនាញ​ចុះទៅ​បញ្ឈប់​ការរៀប​អាពាហ៍ពិពាហ៍​។​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post