header ads

Sponsor

ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌដូនពេញ ធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់​ បានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃម៉ាក IPhoneX ពណ៌ស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៥៖១៥នាទីល្លាច នៅចំណុចមុខផ្ទះលេខ៧១អឺ០ ផ្លូវព្រះស៊ីសុវត្ថិ ក្រុម៩៩ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យ ១-ឈ្មោះ ឃឿន ឧត្តម ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះលេខ១៤១ ផ្លូវលេខ៨០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ២-ឈ្មោះ សន សុភារៈ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ សិស្សវិទ្យាល័យវត្តភ្នំ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ចំណែក​ជនរងគ្រោះឈ្មោះ ឈាន លក្ខ័ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវមិនចាំលេខ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ។

វត្ថុតាងចាប់បានរួមាន៖ ម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌ស ឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ១GD ៤៥៣៤ ម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាព និងទូរសព្ទ័ដៃរបស់ជនរងគ្រោះ IPhoneX ពណ៌ស ។

ក្រោយឃាត់ខ្លួនជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post