header ads

Sponsor

សិក្ខាសាលាចែករំលែកចំណេះដឹង ស្តីអំពី "ទុនគំនិតនៃការស្វែងយល់ពីសេដ្ឋកិច្ច ក្នុងវិស័យអចលនទ្រព្យ" ដែលនឹងរៀបចំឡើងនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន (CJCC) នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ចាប់ពីម៉ោង៨:០០ ព្រឹក ដល់ម៉ោង១១:៣០ ព្រឹកក្រោមការឧបត្ថម្ភដោយ ក្រុមហ៊ុន ប៉េង ហួត គ្រុប។

សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកការយល់ដឹងអំពីសេដ្ឋកិច្ច ជាមួយនឹងឱកាស វិនិយោគក្នុងវិស័យអចលនទ្រព្យ ដោយមានការចូលរួមពីវាគ្មិនដែលមានបទពិសោធ និងជំនាញក្នុងវិស័យ សេដ្ឋកិច្ច និងអចលនទ្រព្យផងដែរ។ ប្រធានបទដែលនឹងលើកយកមកធ្វើបទបង្ហាញរួមមាន ប្រធានបទ “សេដ្ឋកិច្ច និងវិស័យអចលនទ្យព្យ” និង “ផ្នត់គំនិតនៃការរស់នៅបែបស៊ីវិល័យ” និងប្រធានបទសំខាន់ផ្សេងៗទៀត។

វាគ្មិនកិត្តិយសដែលអញ្ជើញចូលរួមធ្វើបទបង្ហាញនាសិក្ខាសាលានេះ រួមមាន លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវ នៃក្រុមហ៊ុន វីត្រាស់  និងលោកស្រីអាន សុធីតា នាយិកាគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ស៊ីប៊ីអអ៊ី ខេមបូឌា។

សូមកុំភេ្លចមកចូលរួមសិក្ខាសាលាខាងលើនេះដោយសេរីអោយបានគ្រប់ៗគ្នា និងទទួលយកវត្ថុអនុស្សាវរីយ៍ ជាច្រើន អោយបានគ្រប់ៗគ្នាណា ព្រោះកន្លែងមានកំណត់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ (+855) 98 938 666  ចុះឈ្មោះចូលរួមដោយសេរី តាមរយៈ=> https://bit.ly/2kckERB

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post