Sponsor

ភ្នំពេញៈ មន្រ្ដីជាន់ខ្ពស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជំរុញឲ្យសិស្សប្រឡងជាប់បាក់ឌុប សិក្សាជំនាញវិទ្យាសាស្រ្ដ ដែលជំនាញនេះ ងាយស្រួលស្វែងរកការងារធ្វើ និងទទួលបានប្រាក់បៀវត្សខ្ពស់។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ណែនាំឲ្យ សិស្សានុសិស្ស ដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងឆ្នាំ២០១៩ថ្មីៗនេះ ដែលមានបំណងចង់សិក្សាបន្តនៅថ្នាក់ឧត្តមសិក្សា ពិតជាពិបាកក្នុងការសម្រេចចិត្តជ្រើសយកមុខវិជ្ជា ឬជំនាញមកសិក្សា ឱ្យចំគោលដៅទីផ្សារការងារក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន គួរជ្រើសរើសយកជំនាញដូចជា វិស្វករ, សំណង់, អគ្គិសនី, និងមេកានិច្ចជាដើម ។

លោក​បន្ដថា ការជ្រើសរើសជំនាញនេះ មិនត្រឹមតែមានតម្រូវការអ្នកដែលមានជំនាញនោះទេ សូម្បីតែកម្លាំងពលកម្មនៅក្នុងវិស័យទាំងនោះ ក៏មានតម្រូវការខ្ពស់ផងដែរ ហើយនាពេលបច្ចុប្បន្ន កម្ពុជាកំពុងជួបបញ្ហាខ្វះកម្លាំងពលកម្មច្រើននៅក្នុងវិស័យទាំងនោះ នៅលើទីផ្សារការងារ ។

លោក​បញ្ជាក់ថា ការជំរុញការសិក្សាជំនាញខាងលើនេះ គឺដើម្បីធ្វើយ៉ាងណាឲ្យសិស្សនិស្សិតជ្រើសរើសមុខវិជ្ជាសិក្សានៅសាកលវិទ្យាល័យបានត្រឹមត្រូវ ហើយពេលបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យហើយ គឺងាយស្រួលស្វែងរកការងារធ្វើ និងទទួលបានប្រាក់បៀវត្សខ្ពស់។

លោក​បន្ដថា ការជ្រើសរើសជំនាញមួយមកសិក្សាឱ្យបានត្រឹមត្រូវ និងចំគោលដៅ គឺជារឿងសំខាន់មួយសម្រាប់បន្តដំណើរ នៅលើវិថីជីវិតរបស់បុគ្គលម្នាក់ៗទៅថ្ងៃអនាគត ។

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៩នេះ មានបេក្ខជនជាប់ចំនួន ៧៩០៥២នាក់ ស្មើរនឹងជាង៦៨ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួនកើនជាង១ភាគរយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor