header ads

Sponsor

ព្រះវិហារៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រកាសថ្កោលទោសដាច់អហង្ការ  លើជនណា បក្សណា ដែលប្រមាថដល់អង្គព្រះមហាក្សត្រ និងចង់បំផ្លាញសុខសន្តិភាព នៅកម្ពុជា និងស្នើដល់កងទ័ព ត្រូវយកចិត្តទុកដាក់លើភារកិច្ច ត្រូវស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាល ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ។

ឧត្តមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានថ្លែងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ថា យើងទាំងអស់គ្នាមិនត្រូវឲ្យជនណាបក្សណាហ៊ានប្រមាទមើលងាយដល់ព្រះមហាក្សត្រនៃយើងនោះទេនិងថ្កោលទោសដាច់អហង្កាចំពោះជនក្បត់ជាតិ សម រង្សី ដែលប្រមាថយ៉ាងគឃ្លើនបំផុតមកលើព្រះកិត្តិនាម ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានត្រៀមជាស្រេចក្នុងការចាប់ខ្លួន ទណ្ឌិត សម រង្សី តាមដីការតុលាការ មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post