header ads

Sponsor

ភ្នំពេញៈ នៅក្នុងរយៈពេល៨ខែទៀត ពោលខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ លោក ព្រាប កុល នាយកប្រតិបត្តិ “អង្គការតម្លាភាពកម្ពុជា” នឹងបញ្ចប់មុខតំណែងជានាយកប្រតិបត្តិ ស្របពេលអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា លោក ព្រាប កុល បានបោះបង់ភាពជាដៃគូជាមួយ រាជរដ្ឋាភិបាល។

លោក ព្រាប កុល បានចូលកាន់មុខតំណែង ជានាយកប្រតិបតិ្តអង្គការតម្លាភាពកម្ពុជា កាលពីខែមេសា ឆ្នាំ២០១២។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក របស់ លោក ព្រាប កុល នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ បានរាប់រៀបថា នៅពេលដែលក្រុមការងារ របស់លោក ចាប់ផ្តើមបង្កើតអង្គការតម្លាភាពកម្ពុជា លោកបានស្នើសុំ ឲ្យដាក់ក្នុងលក្ខន្តិកៈ ដើម្បីកំណត់អាណត្តិ “នាយកប្រតិបត្តិ” ត្រឹមតែ២អាណត្តិ ស្មើនឹង៨ឆ្នាំ។

លោកមានប្រសាសន៍ថា ដូច្នេះ ខ្ញុំនឹងត្រូវចប់អាណត្តិ ជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា នៅខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ពោលគឺនៅសល់ត្រឹម ៨ខែទៀតប៉ុណ្ណោះ រាប់ចាប់ពីថ្ងៃនេះទៅ” 

លោកព្រាប កុល បញ្ជាក់ថា នាពេលឆាប់ៗខាងមុខ អង្គការតម្លាភាពកម្ពុជា នឹងចាប់ផ្តើមនីតិវិធីជ្រើសរើស នាយកប្រតិបត្តិថ្មី ជំនួសលោក ដោយគោរពតាមគាលការណ៍ និងលក្ខន្តិកៈរបស់ខ្លួន ក្រោមការដឹកនាំជ្រើសរើស ដោយក្រុមប្រឹក្សាភិបាល។

លោកក៏បានលើកទឹកចិត្ត ដល់ជនរួមជាតិ ដែលមានសមត្ថភាពឆន្ទៈ និងភាពក្លាហាន ត្រៀមខ្លួនដាក់ពាក្យចូលរួម ប្រកួតប្រជែងយកមុខតំណែងជា “នាយកប្រតិបត្តិ” ដើម្បីបន្តវេនពីលោក។

ជាងនេះទៅទៀត លោក ព្រាប កុល ថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាភិបាល អង្គការតម្លាភាពកម្ពុជា ព្រមទាំងភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការ និងគាំទ្រអង្គការតម្លាភាពកម្ពុជា រហូតដល់សព្វថ្ងៃនេះ។

សូមរំលឹកថា លោក ព្រាប កុល ធ្លាប់បានលើកឡើងថា រូបលោកមិនមែនកំពុងធ្វើនយោបាយ បម្រើឲ្យ គណបក្សនយោបាយណាមួយនោះទេ ហើយថារូបលោ ករក្សាគោលជំហរអព្យាក្រឹត្យ គ្រប់ពេលវេលា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post