Sponsor

ពោធិ៍សាត់ៈ រថយន្តកែច្នៃ​ប្រភេទបាកុង និងត្រាក់ទរ័ចំនួន៤គ្រឿង​ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថធ្វើការស្រាវជ្រាវ និងបង្ក្រាប រួច​ធ្វើការបំផ្លាញចោល។

នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថបានបន្តការងារចុះស្រាវជ្រាវ និងបង្ក្រាបរថយន្តប្រភេទកែច្នៃ ដឹកជញ្ជូនបទល្មើសឈើចំនួន២គ្រឿង នៅភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

មធ្យោបាយដែលបម្រើឲ្យបទល្មើសខាងលើនេះ កម្លាំងកងរាជអាវុធហត្ថបានប្រើខ្យល់អ៊ីដ្រូហ្សែន ដើម្បីកាត់ផ្ដាច់ចោលជាកំណាត់ៗ ។

សូមបញ្ជាក់ផងដែរថា នៅព្រឹកម្សិលមិញ នេះកម្លាំងសមត្ថកិច្ចការពារធនធានធម្មជាតិ ក៏បានបង្ក្រាបត្រាក់ទ័របានចំនួន ២គ្រឿងបន្ថែមទៀតខណះដែលក្រុមបទល្មើសយមទៅលាក់ទុកចំណុចក្នុងភូមិអង្គ្រង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មកដល់ថ្ងៃនេះជាលទ្ធផលនៃការបង្ក្រាបសរុបចំនួន ៤គ្រឿង ហើយមធ្យោបាយទាំងនេះកំពុងដំណើរការបំផ្លាញចោលផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor