Sponsor

ភ្នំពេញៈ នារីរូបស្រស់ម្នាក់ រួមនឹងមិត្តភក្តិ ក្រោយត្រឡប់មកពីចូលរួមកម្មវិធីជប់លៀងរួច ត្រូវមិត្តភក្តិម្នាក់ទៀត ជាជនជាតិចិន បានខ្ចីរថយន្តជិះចេញទៅក្រៅបាត់យូរពេក ភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១៖៣៥នាទីរំលងអធាត្រឈានចូលថ្ងៃអង្គារ៍  ទី១០ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវកែវចន្តា កែងផ្លូវមេគង្គ នៅក្បែរម៉ាស៊ីនបូមទឹក ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នារី​រងគ្រោះឈ្មោះ ដាលីន អាយុ៣១ឆ្នាំ មុខរបរជាអ្នកលក់ដូរ តាមអនឡាញ បានអោយដឹងថា មុនកើតហេតុ គាត់​បាននាំគ្នាទៅធ្វើខួបកំណើត នៅក្នុងសណ្ឋាគារមួយកន្លែង ដែលមានយីហោ រីវើលផាលេស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងនោះក៏មានមិត្តភក្តិប្រុសៗ ជាជនជាតិចិនចំនួន៤នាក់ទៀត ចូលរួមជាមួយដោយជនរងគ្រោះ និងជនជាតិចិនស្គាល់គ្នារយៈពេលជិតមួយឆ្នាំមកហើយ រាប់អានគ្នាធម្មតា លុះពេលដែលកម្មពិធីរួច ជនសង្ស័យជាជនជាតិចិន បានបបួលជនរងគ្រោះអោយ មកលេងផ្ទះខ្លួននៅឯផ្លូវកែវចន្តា ចំណុចកើតហេតុខាងលើ ពេលជិះមកដល់ ក៏ស្រាបតែជនសង្ស័យនោះ បានលួចយករថយន្តរបស់ជនរងគ្រោះ ម៉ាក GM Plus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BA-7268 ជិះចេញទៅក្រៅ ដោយបាត់យូរ ជនរងគ្រោះបានទៅតេប្តឹង សមត្ថកិច្ចអន្តរាគមន៍ ដែលឈរជើងនៅគោលដៅ រង្វង់មូលព្រហ្ម អោយមកជួយអន្តរាគមន៍ រហូតដល់បានរយៈពេលជិតមួយម៉ោង ទើបជនសង្ស័យបានបើកយករថយន្តត្រឡប់មកវិញ។

ក្រោយពេលកើតហេតុជនរងគ្រោះមិនបានទៅដាក់ពាក្យបណ្តឹងនោះទេ រួចក៏បើករថយន្តជិះចេញទៅផ្ទះបាត់តែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor