header ads

Sponsor

ព្រះសីហនុៈ បក្ខពួកឃាតកជនជាតិចិន២នាក់ផ្សេងទៀត ដែលរួមដៃគ្នា​ បាញ់សម្លាប់ជនជាតិចិនម្នាក់នៅក្រុងព្រះសីហនុ កាលពីថ្ងៃទី៦ ខែតុលា ២០១៩កន្លងទៅ​ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ខ្លួន រួច​បញ្ជូនទៅផ្តន្ទាទោសតាមច្បាប់។

នគរបាលខេត្តព្រះសីហនុ បាន​បញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីប្លន់ និងឃាតកម្ម បាញ់សម្លាប់ក្នុងរថយន្ត រួចទម្លាក់ចេញពីរថយន្ត (រវាងជនជាតិចិន និងជនជាតិចិន)នៅចំណុចផ្លូវសេតេ ស្ថិតក្នុងភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ មានជនសង្ស័យសរុប៤នាក់(ស្រីម្នាក់)  ក្នុងនោះ២នាក់ ចាប់បានភ្លាមៗ ក្រោយកើតហេតុ និង២នាក់ទៀតរត់រួច ចុងក្រោយនេះ ត្រូវបានចាប់ខ្លួនដូចគ្នា បន្ទាប់ពីគេចខ្លួនបានប៉ុន្មានថ្ងៃ។

ដើម្បីលើកទឹកចិត្តដល់ប្រតិបត្តិការនេះ នៅថ្ងៃទី១១ តុលា ២០១៩ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានឧបត្ថម្ភថវិកាដល់កងនគរបាលខេត្តព្រះសីហនុ ចំនួន១០លានរៀល ក្នុងនោះគណៈស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលបាន​ផ្តល់ការលើកទឹកចិត្តដល់កងកម្លាំង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post