header ads

Sponsor

ព្រះវិហារៈ សត្វមាន់រស់របស់ថៃ បច្ចុប្បន្នអាជីវកខ្មែរ កំពុងសម្រុកដឹកចេញតាមច្រកតំបន់ផ្សារអានសេះយ៉ាងគំហុកក្នុង១ថ្ងៃៗរាប់ពាន់រាប់មឺនក្បាល ដោយមិនមានឃើញជំនាញពេទ្យសត្វណាចុះពិនិត្យលើសុខភាពសត្វមាន់ទាំងនោះឡើយ។

ដោយសមត្ថកិច្ច ឬក៏មន្ត្រីជំនាញ ដែលឈរជើងប្រចាំច្រកតំបន់ខាងលើនេះអង្គុយមើលតែសត្វរុយ ដោយមិនខ្វល់ពីការប៉ះពាល់ដល់សុខភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលជាអ្នកទិញយកទៅហូបចុកនោះឡើយ។

ប្រជាពលរដ្ឋ បានលើកឡើងផងដែរថា បច្ចុប្បន្នមាន់ថៃ ដែលនាំចូលមកសព្វថ្ងៃដែលពួកគាត់មានការព្រួយបារម្ភនោះ គឺមានកត្តា២យ៉ាង កត្តាទី១ នៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរចិញ្ចឹមមាន់ជាលក្ខណៈគ្រួសារ ហើយត្រូវលក់ដូរលើទីផ្សារដើម្បីយកប្រាក់មកដោះស្រាយជីវភាពក្នុងគ្រួសារប្រចាំថ្ងៃ មិនមានតុល្យភាពនឹងទីផ្សារជាមួយនឹងមាន់ថៃ ហេតុនេះហើយពួកគាត់ប្រឈមនឹងការខាតបង់ ធ្វើអោយពួកគាត់បាត់បង់នៅមុខរបរ ដូចនេះហើយដែលធ្វើអោយពួកគាត់ធ្វើការចំណាកស្រុកបោះបង់មុខរបរទាំងនេះចោល។ កក្តាទី២ ពួកគាត់មានការព្រួយបារម្ភទៅលើសត្វមាន់ទាំងនេះថា មិនដឹងជាសត្វមាន់១ណា ដែលមានផ្ទុកមេរោគផ្តាសសាយ ហើយបង្កផលប៉ះពាល់ នឹងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពួកគាត់ ដែលជាអ្នកទិញយកទៅបរិភោគនោះឡើយ។

ពាក់ពន្ធ័នឹងកានាំចូលសត្វមាន់ពីប្រទេសថៃខាងលើនេះ លោក វុធ តារា អភិបាលរងស្រុកជាំក្សាន្តក្នុងនាមជាប្រធានច្រកផ្សារតំបន់អានសេះនេះ លោកបាននិយាយថា ចំពោះមាន់ដែលនាំចូលមកនេះ គេមានពេទ្យសត្វគេប្រចាំកានៅជើងភ្នំ នឹងក្រុមហ៊ុនគេធានារ៉ាប់រងនឹងមានច្បាប់ពីក្រសួងរបស់គេ នឹងមានពេទ្យសត្វរបស់អគ្គពិនិត្យត្រឹមត្រូវហើយ។

តែបើទោះបីជាយ៉ាងណាប្រជាពលរដ្ឋ បានលើកឡើងថា មិនគួរណាសមត្ថកិច្ចដែលពាក់ពន្ធ័បណ្តែតបណ្តោយឲ្យនាំចូលជាចំហរនោះទេ ទុកឲ្យពលរដ្ឋខ្មែររកស៊ីផង ហើយលោក វុធ ដារ៉ា ទទួលបន្ទុកច្រកអានសេះនោះ ពេលអ្នកសាព័ត៌មាន ខលសួរនាំ លោកឆ្លើយមកអ្នកសាព័ត៌មានដូចជះអាចម៌ទាំង​កន្ថោ ប្រើពាក្យសម្តីអសុរសដាក់អ្នកសារព័ត៌មានយើង ដែលបានខលទៅសួរនាំហាក់ដូចជាខ្លាចអ្នកសារព័ត៌មានធ្វើអោយបាត់បង់ផលប្រយោជន៍ណាមួយរបស់ខ្លួន នៅលើតំបន់ច្រកនេះអីញ្ជឹង នេះហើយជាមន្រ្តីអសីលធម៌ មន្រ្តីលីងលើម មន្រ្តីអសមត្ថភាពដឹកនាំ ធ្វើឲ្យរាស្រ្តក្ដៅក្រហាយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post