Sponsor

ព្រះសីហនុៈ វេលាម៉ោង៩ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៩ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសងសំណុំរឿង បញ្ជូនជនសង្ស័យជនជាតិចិនចំនួន៧នាក់ រួមនឹងវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ពាក់ព័ន្ធករណី ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ មានស្ថានទម្ងន់ទោស ( ជំរិតទារប្រាក់ ) កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅក្រុមទី១២ ភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។

ជនសង្ស័យជនជាតិចិនទាំង៧នាក់ ១/ ឈ្មោះ ហ៊្សូ ជី លីន ( Xu Ji Lin ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិន។ ២/ ឈ្មោះ យ៉aង ហាវ  (Yang hao ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ៣/ ឈ្មោះ លូ ជីង ស៊ី ( Lou Jing Xi ) ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន ៤/ ឈ្មោះ វូ ស៊ី ចេ  ( Wu Si Jie ) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ៥/ ឈ្មោះ ស៊ូ ហ្សុន ( Xu Shun ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ៦/ ឈ្មោះ លី ជីង ( Li Jing ) ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ៧/ ឈ្មោះ លី ចុង យ៉ាង ( Li Chong Yang ) ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន។

ដកហូតវត្ថុតាងរួមមាន៖ ១-ខ្នោះដៃ ចំនួន១៤គូ ២-ខ្នោះជើង ចំនួន៥គូ ៣-កិច្ចសន្យាជួលផ្ទះ ចំនួន១ច្បាប់ ៤-ប្រាក់ ចំនួន៥០០យ័ន ៥-ទូរស័ព្ទដៃ ចំនួន៩គ្រឿង ៦-ដំបងដែករលាស់ ចំនួន១ ៧-កំប៉ុងហ្គាស ចំនួន២៤ ៨-ម៉ាស់បិទភ្នែកចំនួន៧ ៩-ស្មាព្យួរ អាវ ចំនួន២ ១០-លិខិតឆ្លងដែន ចំនួន១ ១១-កូនកាំបិត ចំនួន១ ១២-កាំបិតបុ័ងតោ ចំនួន១ ១៣-កាត ចំនួន៨ ១៤-អត្តសញ្ញាណប័ណ្ណជនជាតិចិន ចំនួន១ ១៥-វ៉ាលី ចំនួន១។

ក្រោយបើកការសាកសួរ ​ជនសង្ស័យទាំង៧នាក់ ត្រូវបានសាលាដំបូងខេត្ត សម្រេចឃុំខ្លួន ដាក់​ពន្ធនាគារខេត្តព្រះសីហនុជាបណ្ដោះអាសន្ន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor