
កំពង់ស្ពឺ៖ បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនកាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីដុតផ្ទះឆេះអស់ ព្រោះទំនាស់ពាក្យសម្តីជាប្រពន្ធនៅចំណុចភូមិវល្លិ៍ប្រេងឃុំកាហែងស្រុកសំរោងទងខេត្តកំពង់ស្ពឺ។
បើតាមមន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថាបុរសដែលដុតផ្ទះខ្លួនឯងចោលនេះមានឈ្មោះភឿនសម្ភស្ស អាយុ២២ឆ្នាំ រស់នៅភូមិវល្លិ៍ប្រេងឃុំកាហែងស្រុកសំរោងទងមានទំនាស់ពាក្យសម្តីជាមួយប្រពន្ធ។
ប្រពន្ធឈ្មោះ អ៊ីម ហេម អាយុ១៩ឆ្នាំ ផ្ទះដែលត្រូវជនសង្ស័យដុតនោះទទឹង៥ម៉ែត្របណ្តោយ៦ម៉ែត្រដំបូលប្រក់ស័ង្គសី ជញ្ជាំក្តារ សង់ផុតពីដី។
ប្រភពបានបន្តថាសម្ភារដែលខូចខាតរួមមានផ្ទះមួយខ្នង,គ្រែ២,ពូក១,ទូឈើ១,ងាប់គោ២ក្បាល,និងសម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ករណីនេះបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៥គ្រឿងរថយន្ដស្រុកសំរោងទង១គ្រឿង,រថយន្ដស្រុកភ្នំស្រួច១គ្រឿង,រថយន្ដការិយាល័យអគ្គិភ័យ៣គ្រឿង,ប្រើប្រាស់ទឹកអស់ចំនួន១០រថយន្ដ។ចំពោះជនសង្ស័យត្រូវបានឃាត់ខ្លួនយកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺតាមនីតិវិធី៕



