header ads

Sponsor

ខេត្តព្រៃវែង ៖ លោក សួន សំអឿន អធិការស្រុកកំពង់ត្របែក ខេត្តព្រៃវែង កំពុងតែផ្ទុះការលើកឡើងថាលោកអធិការរូបនេះកំពុងតែបឺតឈាមពលរដ្ឋ តាមរយៈការចងការប្រាក់ដែលមានការប្រាក់ខ្ពស់ ហើយរឹបអូសយកដីជាកម្មសិទ្ធិ ហើយទោះជាមានពលរដ្ឋរកអាជ្ញាធរមូលដ្ឋានឲ្យជួយអន្តរាគមន៍ក៏មិនមានប្រសិទ្ធិភាពដដែល។

បើតាមការឲ្យដឹងពីលោក ម៉ាក់ ធីបុត្រ អនុប្រធានគណបក្សខ្មែរក្រោកបានឲ្យដឹងថាអធិការស្រុកកំពង់ត្របែក ខេត្តព្រៃវែងកំពុងអារកបឺតឈាមប្រជាពលរដ្ឋស្លូតៗ ដោយការចងការប្រាក់ ហើយរឹបអូសយកដីជាកម្មសិទ្ធិ តាមការពិនិត្យលើកំចីនោះ បានឲ្យដឹងថាការប្រាក់ 200% ទៅ 300% ក្នុងមួយឆ្នាំ។

លោកបានឲ្យជាឧទាហរណ៍ថា ប្រជាពលរដ្ឋខ្លះជំពាក់ 2740$ បង់សងប្រចាំថ្ងៃ បង់ចុះបង់ឡើង អាក់ខានខ្លះ បាន១៣ខែនៅទាំងដើមទាំងការ សរុប 7838$
ហើយប្រជាពលរដ្ឋជាច្រើនគ្រួសាររងគ្រោះដោយសារមន្រ្តីយកអំណាចបឺតជញ្ជក់ឈាមរាស្រ្តរូបនេះ។

ហើយខ្ញុំយល់សុបិនថាអធិការរូបនេះនឹងផ្ទុះប្រេះពោះប្រសិននៅតែរំលោភបំពានច្បាប់ឥណទានយ៉ាងព្រៃផ្សៃបែបនេះ ដូចពោះអាចនឹងផ្ទុះបើមិនព្រមឈប់បឺត។ ប្រជាពលរដ្ឋរកអាជ្ញាធរមូលដ្ឋានជួយអន្តរាគមន៍តែមិនមានប្រសិទ្ធិភាពឡើយ។

យ៉ាងណាយើងមិនទាន់សុំការស្រាយបំភ្លឺពីអធិការស្រុកកំពង់ត្របែកនៅឡើយ ហើយនឹងរង់ចាំការឆ្លើយបំភ្លឺជានិច្ច៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post