header ads

Sponsor


ខេត្តសៀមរាប: សូមជួយស៊ែបន្តផងដើម្បីអោយបងប្អូនប្រជាពលរដ្ឋទាំងអស់បានដឹងហើយដើម្បីជៀសវាងកុំអោយដូចយុវជនវ័យ១៩ឆ្នាំម្នាក់នេះ គឺបានដេកស្លាប់ខណ: ពេលដែលសាកថ្មទូរស័ព្ទបណ្តើរដាក់កាស់ត្រចៀកបណ្តើរ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ រំលងអត្រាតឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ.២០១៩ វេលាម៉ោង០៣.៤៥នាទីនៅ ចំនុច(ជិតសាលាឃុំស្រែណូយ)ភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ជនរងគ្រោះដែលស្លាប់មានឈ្មោះផន់ កក្កដា ភេទប្រុសអាយុ 19 ឆ្នាំមានស្រុកកំណើតនៅភូមិតាំងយូ ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង (មុខរបរកូនជាងធ្វើកញ្ជក់)បច្ចុប្បន្នរស់នៅភូមិឃុំកើតហេតុខាងលើ។

បើយោងតាមប្រភពព័ត៌មានពីអ្នកដែលរស់នៅជាមួយបានបញ្ជាក់ថាមូលហេតុដែល បណ្ដាលអោយស្លាប់ជនរងគ្រោះបានសាកថ្មទូរសព្ទ័ ហើយយកកាសស្ដាប់ត្រចៀកដោតនឹងទូរសព្ទបណ្ដាលឲ្យឆក់ស្លាប់។

ដូច្នេះដើម្បីជៀសវាងអោយបានពីករណីបែបនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់សូមមេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ចំពោះការដែលប្រើទូរស័ព្ទសាកថ្មផងដាក់កាស់ស្តាប់ផងបែបនេះព្រោះថានិងអាចកើតមានបញ្ហាដល់អាយុជីវិតដូចយុវជនខាងនេះអញ្ចឹង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post