header ads

Sponsor

ក្រោយផ្ទុះការប្រតិកម្ម ករណីកម្មករកម្មការនី លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា បាន​បញ្ជាក់សារជាថ្មីថា ការលើកឡើង​របស់​លោក​ដែល​ថា​ពលករមួយចំនួនបានឃុបឃិតជាមួយក្រុម​គ្រូ​ពេទ្យធ្វើពុតជាឈឺមិ​នមែន​ជាយោបល់​​ផ្ទាល់​របស់​លោក​នោះទេ ប៉ុន្តែ​លោកគ្រាន់​តែនាំពាក្យសម្តី​​របស់តំណាងរាស្រ្តផ្សេងប្រាប់ក្រុម​​អ្នកសារព័ត៌មានតែប៉ុណ្ណោះ​​។

លោកថ្លែងប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា៖

«ខ្ញុំអត់មានអីខ្វាយខ្វល់ពីរឿងគេចុះអាក្រក់អំពីខ្ញុំទេ ខ្ញុំមានតួនាទីរបស់ខ្ញុំមួយគឺខ្ញុំធ្វើការងាររបស់ខ្ញុំ។ អារឿងដែលក្មួយសួរខ្ញុំនេះ ពូបញ្ជាក់បន្ថែមទៀត មិនមែនជាយោបល់របស់ពូផ្ទាល់ទេ។ ពូគ្រាន់តែជាអ្នកនាំពាក្យរបស់រដ្ឋសភា។ នៅពេលដែលគណៈកម្មាធិការអចិន្ត្រៃយ៍ប្រជុំរួចហើយ ឬសភាប្រជុំហើយ ការសម្រេចទាំងឡាយរបស់រដ្ឋសភា ពូត្រូវមានតម្លាភាពនិយាយជូនប្រជាពលរដ្ឋ ជូនអ្នកសារព័ត៌មានស្តាប់។»

សូមជម្រាបជូនថា តាមរយៈឃ្លីបវីដេអូដែល លោក ឈាង វុន បានលើកឡើង​ថា កាលពីថ្ងៃទី ០១ ខែតុលានៅឯវិមានរដ្ឋសភា ថា ប្រាក់ចំណូល​រដ្ឋ​ត្រូវ​បាន​បាត់​បង់​​តាមរយៈ​ការ​ឃុបឃិត​ក្លែងបន្លំ កម្មករមួយចំនួន​ ​ពាក់ព័ន្ធ​នឹង​អ្នក​ដែល​ធ្វើពុត​ជា​ឈឺ​ ដើម្បី​ទទួល​បានការ​ឈប់​សម្រាក​ពី​ការងារ​​​ ឯកឧត្តមបញ្ជាក់ថា គ្រូពេទ្យ​ ​និង​អ្នក​ជំងឺឃុបឃិត​គ្នា​ដោយ​ការចែក​លុយ​ ដែល​បាន​ពី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (ប.ស.ស)​ ​ដោយគ្រូពេទ្យ​ចេញ​វិក្កយបត្រ​សម្រាប់​ការ​ព្យាបាល​។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post