header ads

Sponsor

ក្នុងពេលបច្ចុប្បន្ននេះ ការអភិវឌ្ឍអចលនទ្រព្យ កំពុងកើនឡើងគួរអោយកត់សម្គាល់ ស្របពេលជាមួយនឹងគម្រោងផែនការអភិវឌ្ឍន៍ទីក្រុងរបស់សាលាក្រុងភ្នំពេញនៅឆ្នាំ២០៣៥ ដើម្បីបំពេញតម្រូវការលំនៅដ្ឋានសម្រាប់ ការរស់នៅនិងសម្រាប់ធ្វើពាណិជ្ជកម្ម ។  ការអភិវឌ្ឍពង្រីកទីក្រុង ឥតឈប់ឈរនេះ មានការចូលរួមពីរាជរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។

ក្នុងចំណោមតំបន់អភិវឌ្ឍជុំវិញរាជធានីភ្នំពេញ យើងសង្កេតឃើញថាតំបន់ភាគខាងត្បូង ជាពិសេសតំបន់មហាវិថី សម្តេចតេជោ (៦០ ម៉ែត្រ) និងតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ ម៉ែត្រ) មានការអភិវឌ្ឍលឿនជាងគេ គួរអោយកត់សម្គាល់ ដោយសារតំបន់នេះ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែង ដែលរៀបចំរួចជាស្រេចងាយស្រួលក្នុងការធ្វើដំណើរ ជាពិសេសមានទីតាំងនៅជិតទីប្រជុំជន។

គម្រោងដឹស្តា ដាយមិន ក៏បង្ហាញវត្តមានក្នុងតំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ នេះដែរ ដែលគ្របដណ្តប់លើវិសាលភាពផ្ទៃដីដ៏ធំ និងជាគម្រោងមួយ មានភាពលេចធ្លោជាងគេក្នុងតំបន់ រួមមានទាំងក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើបភីអេច ដាយមិនផ្លេស សាលសនិ្នសីទសម្រាប់រៀបចំអាពាហ៍ពិពាហ៍ និង ប្រារព្ធពិធីផ្សេងៗ រួមទាំងអគារពាណិជ្ជកម្មផងដែរ។ សម្រាប់លំនៅដ្ឋាន ក្នុងគម្រោងនេះផ្ទាល់ មានដូចជា វីឡាឃីង អេ វីឡាឃ្វីន ម៉ូតថ្មី វីឡាព្រីន និងហ្សបហោស៍ ក្លាសស៊ិក។ លំនៅដ្ឋានទាំងនេះ ត្រូវបាន សាងសង់ឡើង ដោយយកចិត្តទុកពីវិស្វករជំនាញ ធ្វើអោយលំនៅដ្ឋានមានគុណភាព និង ភាពច្នៃប្រឌិតខ្ពស់ ជាមួយសោភ័ណភាព និងផាសុកភាព ក្នុងការរស់នៅ ដែលទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ អតិថិជន។

ចំណែកឯតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ៥០ ម៉ែត្រ ) ដែលនៅជាប់នឹងតំបន់ទីក្រុងរណប (ផ្លូវ៦០ម៉ែត្រ) មានចរាចរឆ្លងកាត់ដ៏មមាញឹក និង ខ្វាតខ្វែង ដោយកាត់ពីតាខ្មៅ ទៅកាន់ផ្លូវជាតិលេខ២ និងអាចឆ្លងទៅផ្លូវជើងឯក ដែលកំពុងតែទទួលបានការអភិវឌ្ឍខ្លាំង​ សូម្បីតែទីតាំងសាងសង់ព្រលានយន្តហោះថ្មីដែលមានផ្ទៃដីរហូតដល់ ២៦០០ហិចតា បានបោះទុនសាងសង់ជាង ១ពាន់លានដុល្លារ ត្រូវបានកំណត់នៅក្នុងទីតាំងភូមិសាស្រ្តដ៏ល្អនេះដែរ ដែលមានចំងាយមិនឆ្ងាយប៉ុន្មានឡើយពីរាជធានីភ្នំពេញ ដែលនេះគឺជាកត្តាធ្វើឲ្យដីនៅតំបន់នេះ ឡើងថ្លៃខ្លាំង។

ដោយសារតែតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ ម៉ែត្រ ) កំពុងទទួលបានការចាប់អារម្មណ៍ច្រើន ពីអតិថិជន គម្រោងថ្មីបែបធម្មជាតិបៃតង ដឹស្តា មេរាហ្កាដិន របស់ បុរី ប៉េង ហួត ក៏បានបង្ហាញវត្តមានក្នុងតំបន់នេះដែរ ដែលសាងសង់នៅលើវិសាលភាពផ្ទៃដី ជិត៤០ហិចតា ផ្តោតសំខាន់ទៅលើការរស់នៅបែបធម្មជាតិដែលរួមមានសួនច្បារអេកូបៃតងធម្មជាតិដ៏ធំទូលាយ ក្លឹបហាត់ប្រាណ អាងហែលទឹក សាលសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា ទីតាំងពិចនិចសម្រាប់លក្ខណៈគ្រួសារ សួនកុមារ និងលំនៅឋានចម្រុះជាង ១០០០ ខ្នង ជាពិសេសមានតំបន់ពាណិជ្ជកម្មដ៏អ៊ូអរផងដែរ។

គម្រោងថ្មីបែបឧត្តមភាពជាមួយធម្មជាតិបៃតង ដឹស្តា មេរាហ្កាដិននេះ បានផ្សារភ្ជាប់ខ្លួន ត្រឹមតែ ៣នាទីប៉ុណ្ណោះមកកាន់ តំបន់ទីក្រុងរណប ផ្លូវ៦០ម៉ែត្រ ដែលតំបន់នេះ មិនត្រឹមតែមានគម្រោងអភិវឌ្ឍលំនៅដ្ឋានប៉ុណ្ណោះទេ យើងសង្កេតឃើញថា សូម្បីតែសាលាអន្តរជាតិ ISPP និង ក្រុមហ៊ុនStar Auto Cambodia (Marcedes-Benz) ផ្សារទំនើប ភីអេច ដាយមិនផ្លេស (PH Diamond Place) ក៏បានឈានជើងចូលមកក្នុងតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពមួយនេះដែរ។ 

សូមបញ្ជាក់ផងដែរថា សម្រាប់អតិថិជន ដែលមានបំណងទិញលំនៅឋាន ក្នុងគម្រោងទាំង២ ខាងលើ លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃរហូតដល់ ១០ម៉ឺនដុល្លារ ស្របជាមួយប្រម៉ូសិនរង្វាន់ធំ “ទិញផ្ទះឈ្នះខុនដូ” បន្ថែមទៀត ដែលការផ្តល់ជូនទាំង ២ លក្ខខណ្ឌខាងលើនេះ មានសុពលភាពត្រឹមថ្ងៃទី ១៩ ខែតុលា នេះតែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរស័ព្ទលេខ ០៩៨/ ០១៦ / ០១៧ ៥៩៦ ៧៨៩ ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នករៀងរាល់ម៉ោងធ្វើការ!

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post