header ads

Sponsor

ព្រះសីហនុៈ ក្រុមប្រជាពលរដ្ឋតំបន់សេតេ ដែលមានវ័យចំណាស់មួយចំនួន បានអះអាងថា ផ្លូវពីសម័យដើម ដែលបានតភ្ជាប់ពីផ្លូវសេតេឡើងទៅវត្តលើ ដែលពលរដ្ឋធ្លាប់ធ្វើដំណើរឆ្លងកាត់មានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុនាប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានម្ចាស់រីសត យីហោ (360 RESORT) បានរំលោភយកផ្លូវចំនួន៣ម៉ែត្រ ដែលធ្វើអោយទំហំ​ផ្លូវនៅរួមតូចជាហេតុធ្វើប្រជាពលរដ្ឋមានការលំបាកធ្វើតំណើរចេញចូលលំនៅដ្ឋានជារៀងរាល់ថ្ងៃ។

ជុំវិញការចោទប្រកាន់នេះ បើយោងតាមកំណត់ហេតុការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ លេខ ០០៨/១៩ ថ្ងៃទី ២២ ខែកក្ដាដា ឆ្នាំ ២០១៩ អ្នកស៊ើបអង្កេតនិងធ្វើបទសម្ភាសន៍ពីឈ្មោះ អ៊ឹង សំអាង អាយុ ៦៤ឆ្នាំ ជាមន្ត្រីរាជការចូលនិវត្តន៍ ដើមបណ្ដឹងសុំអន្តរាគមន៍ពីឯកឧត្ដមអភិបាលខេត្តព្រះសីហនុ ពីការសាងសង់ផ្លូវសាធារណ:ខុសច្បាប់លេខ ១១២១៦ និងស្នើសុំបើកផ្លូវដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ជាប់ជាមួយនិង រីស្សត (360 RESORT)។

យោងតាមលិខិតរបស់ក្រសួងដែនដី នគរូបណីកម្ម និងសំណង់ លេខ ១៩៤៦ ដនស/ អរប/នរប ចុះថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៧ គោរពជូនឯកឧត្ដមអភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ កម្មវត្ថុ ករណីសុំអន្តរាគមន៍បើកផ្លូវលេខ ១១២១៦ ធ្វើផ្លូវដើម្បីតភ្ជាប់រវាងអន្តរភូមិ២ សង្កាត់លេខ៣ ទៅភូមិ៣ សង្កាត់លេខ១ (ពីបុរីកម្មករដល់វត្តលើ) ក្រុងព្រះសីហនុ។ និងយោង លិខិតលេខ ១១៣៥ ខន/០១៧ ចុះថ្ងៃទី ១៩ ខែកក្ដាដា ឆ្នាំ ២០១៧ របស់ខុទ្ទកាល័យសម្ដេចតេជោ និងចំណារ របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ចុះថ្ងៃទី ២៥ ខែកក្ដាដា ឆ្នាំ ២០១៧ និងក្រសួងបានស្នើសុំឲ្យឯកឧត្ដមអភិបាលខេត្តពិនិត្យលើសំណូមពរនេះ សូមឯកឧត្ដមអភិបាលខេត្ត មេត្តាចាត់ចែងអនុវត្តន៍តាមការគួរ។

ពាក់ព័ន្ធនិងបញ្ហានេះ បើតាមមេការរីស្សត យីហោ (360 RESOR) ឈ្មោះ ឆាយ ចាន់ធី (CHENG CHANTHY) ជនជាតិខ្មែរបានឲ្យដឹងថា បញ្ហាផ្លូវនេះគាត់មិនអាចអារកាត់បានទេ ដោយកំពុងរង់ចាំម្ចាស់រីស្សតមកពីបរទេសសិន និងយកឯកសារ ពាក់ព័ន្ធជាមួយផ្លូវនេះទៅផ្ដល់ជូនក្នុងការផ្ទៀងផ្ទាត់។

ចំពោះបញ្ហានេះលោក សំ សំអាត ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងបាននៅឡើយដោយទូរស័ព្ទមិនអាចទំនាក់ទំនងបាននៅម៉ោងចេញផ្សាយនេះ។ ជុំវិញនិងបញ្ហានេះ បើមើលតាមឯកសារ ប្រភព និងការស្នើសុំរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយផ្លូវលំខាងលើគឺពិតជាពលរដ្ឋទាំងនោះបានធ្វើការស្នើសុំពិតប្រាកដមែន ហើយបើតាមការលើកឡើងរបស់ពលរដ្ឋថា ផ្លូវនេះមានប្លង់មេតាំងពីដើមមក មិនមែនជាផ្លូវឯកជនណាមួយនោះទេ ប៉ុន្តែរដ្ឋបាលខេត្ត រដ្ឋបាលក្រុងក៏ធ្លាប់បានចុះត្រួតពិនិត្យរួចរាល់ហើយដែរ តែមិនទាន់ឃើញមានចំណាប់ការណាមួយដោះស្រាយជូនពួកគាត់នៅឡើយទេ ខណៈរាល់ថ្ងៃនេះឃើញមានតែខាងរីស្សត កំពុងរៀបចំធ្វើរបងជាប់និងដីចំណីផ្លូវនេះយ៉ាងសកម្មទៅវិញ។

 ដោយឡែក លោក អ៊ី ធារិន នាយកទីចាត់ការអន្តរវិស័យបានបញ្ជាក់ថា ចំពោះបណ្តឹងរបស់លោកអ៊ឹង សំអាង ពុំទាន់ធ្លាក់មកដល់ការិយាល័យលោកនៅឡើយទេ ប៉ុន្តែបើសំណុំរឿងបញ្ជូនមកដល់លោក លោកនឹងចាត់ការទៅតាមនិតិវិធីភ្លាមបន្ទាប់ពីមានចំណារបញ្ជូនរបស់ឯកឧត្តម អភិបាលខេត្តដើម្បីប្រយោជនសារធារណៈ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post