header ads

Sponsor

ភ្នំពេញ នាថ្ងៃទី១៨ ខែ តុលា ក្រុមហ៊ុនXIAOMI បានធ្វើការសម្ពោធស្មាតហ្វូនNote8Pro ក្នុងតម្លៃចាប់ពី ២៣៩ ដុល្លារអាមេរិចឡើងនៅសណ្ឋាគារ សុខា ភ្នំពេញ​ នេះជាការនាំយកស្មាតហ្វូនកម្រិតថ្នាក់កណ្តាលប្រភេទKingដែលទទួលបានការគាំទ្រខ្ពស់ក្នុងប្រទេសចិនមកកាន់កម្ពុជា ។ នេះជាម៉ូដែលស្មាតហ្វូនដំបូងក្នុងទីផ្សារកម្ពុជាដែលមានកាមេរ៉ារហូតដល់64MP ។ Note 8 Proមានបំពាក់កាមេរ៉ា៤គ្រាប់ និងបច្ចេកទេសប្រព័ន្ធ Liquid Cool ដែលនៅពេលអ្នកប្រើប្រាស់ថតរូប លេងហ្គេមនិងប្រើប្រាស់មុខងារផ្សេងៗអាចទទួលបានបទពិសោធន៍ដូចពិតៗ ។

លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានមានប្រសាសន៍ថា “ស្មាតហ្វូនប្រភេទRedmi Note គឺជាប្រភេទស្មាតហ្វូនដែលទទួលបានការពេញនិយមជាខ្លាំង មកដល់ពេលនេះក្នុងពិភពលោកមានអ្នកប្រើប្រាស់លើសពី១០០លាននាក់ហើយ​ ​គួររំលឹកផងដែលថាRedmi Note7ដែលបានសម្ពោធជាផ្លូវការនៅកម្ពុជាក្នុងខែមេសា ក៏បានផ្លាស់ប្តូរអត្ថន័យនៃគុណភាពនិងរូបរាងស្មាតហ្វូនកម្រិតកណ្តាលពីបុរាណកាលមកផងដែរ Note7បាននាំយកកាមេរ៉ា48MPនិងមុខងារមួយចំនួនដែលមានតែនៅម៉ាស៊ីនFlagshipមកដាក់ក្នុងស្មាតហ្វូនកម្រិតកណ្តាលនេះ មកដល់ពេលបច្ចុប្បន្នប្រភេទ Note7នេះបានលក់ចេញលើសពី ២០លានគ្រឿងក្នុងទីផ្សារពិភពលោកទំាងមូលហើយ ។ អតិថិជន XIAOMI​ ពិតជាពេញចិត្តខ្លាំងលើផលិតផលប្រភេទនេះ ក៏មានការរំពឹងចំពោះNote8និងNote8Pro ដែលនឹងមានការ​Updateទាំងស្រុងហើយនឹងបង្ហាញមុខនៅទីផ្សារឆាប់ៗនេះ ។

សមត្ថភាពថតរូបជាមួយនឹងកាមេរ៉ា៤គ្រាប់ 64MPពិតជាអស្ចារ្យគ្មានអ្វីប្រៀប

Redmi Note8 Pro មានសមត្ថភាពថតរូបច្បាស់ល្អជាមួយ64MP ដែលអាចថតបានភាពលម្អិតច្បាស់ៗល្អ ទោះយកទៅព្រីនជាPosterប្រវែង3,26ម៉ែត្រក៏នៅតែមានភាពច្បាស់លើរូបភាពទាំងស្រុង ។ ក្នុងនោះប្រើនូវបច្ចេកទេស1.6μm ៤រួម១ Super Pixel ដែលថតរូបអាចទទួលបានពន្លឺកាន់តែល្អ ហើយមានភ្ជាប់ការថតរូបពេលរាត្រីដែលធានាលើការថតរូបពេលរាត្រីនៅតែទទួលបានលទ្ធផលល្អ ។ ស្របពេល ទទួលបានកាមេរ៉ា 8MP ultra-wide angleជាមួយនឹងទេសភាព120° កាមេរ៉ា macro និង depth sensor 2MPរួមជាមួយគ្នាផ្តល់នូវបទពិសោធន៍លើការថតរូបដែលគួរអោយភ្ញាក់ផ្អើលបំផុត ។

ចំពោះកាមេរ៉ាមុខ 20MP ផ្សំនឹងបច្ចេកទេសAIពិសេសធ្វើអោយការ selfiesប្រៀបដូចនឹងអ្នកជំនាញខាងselfies មាននូវមុខងារEditរូបថត និង face unlock ។

រូបរាងរចនាឡើងយ៉ាងល្អប្រសើរ​ដែលអាចធានាលើគុណភាពប្រើប្រាស់រយៈពេលវែង

ផ្នែកមុខនិងក្រោយនៃRedmi Note8 Proបានប្រើនូវ Corning® Gorilla® Glass ជំនាន់5 ដែលនឹងមានសមត្ថភាពការពារខ្លាំងលើការឆ្កូតនិងការធ្លាក់ដោយអចេតនា ។ ស្របពេល Note8Pro ឈានដល់កម្រិតការពារទឹក IP52 ដែលនឹងការពារទូរស័ព្ទនៅក្រោមភ្លៀងនិងការសើមពីការបែកញើស ។

Note8Pro រចនាចេញដោយមានអេក្រង់ 6.53” FHD+ Dot Drop និងមានការស្កេនដៃនៅផ្នែកខ្នង មាន91.4%នៃផ្ទៃមុខជាផ្ទៃអេក្រង់។ ចំពោះអេក្រង់ក៏បានបំពាក់នូវ TÜV Rheinlandដែលមានសមត្ថភាពការពារភ្នែក ។ Note8 Pro រូបរាងពីកញ្ចក់និងបំពាក់នូវ glossy frame និង precise G3 curvature ដែលផ្តល់នូវរូបរាងដ៏លេចធ្លោស្រស់ស្អាតក្រៃលែង ។ មាន៣ពណ៌ ប្រផេះ(Mineral Grey) ពណ៌ស (Pearl White)និងពណ៌បៃតង (Forest Green) ដែលអាចបំពេញតម្រូវការដល់គ្រប់អតិថិជន។

ទទួលបទពិសោធន៍នឹងការលេងហ្គេមបែបជំនាញ

Redmi Note8 Proបានប្រើនូវChip MediaTek Helio G90Tដែលថ្មីបំផុត មាន 8 core CPU ហ្វេក្រង់ស៍ឈានដល់ 2.05GHz GPUគឺMali-G76 3EEMC4  GPUជាហ្វេក្រង់ស៍800MHz ដោយស្វ័យប្រវត្តិ  AIអាចកើនដល់ទំហំ1TMACs ដែលអាចធានាដល់ការទទួលបទពិសោធន៍ក្នុងការលេងហ្គេមដ៏ល្អបំផុត ។

ទំហំថ្ម4500mAh ធានាប្រើប្រាស់បានយូរ

Note8Pro បានរចនាដោយបំពាក់នូវថ្មដែលមានទំហំធំដល់ទៅ4500mAh  នេះគឺម៉ូដែលRedmi Noteដែលមានទំហំថ្មធំជាងគេ លើសពីនេះប្រព័ន្ធSoftwareមាននូវសមត្ថភាពសំចៃថ្មនិងមានការគ្រប់គ្រងលើពន្លឺ ដែលបានផ្តល់ប្រសិទ្ធិភាពខ្ពស់ក្នុងការរក្សាថ្ម ។ ចំពោះការបញ្ចូលថ្ម Note8Pro ផ្តល់នូវបច្ចេកទេសបញ្ចូលថ្មលឿន18W គាំទ្រដល់មុខងារច្រើន NFC  IR blaster និងខ្សែកាស(headphone)ប្រវែង3.5mm ។

តម្លៃនិងកាលបរិច្ឆេទចេញលក់៖

Redmi Note8 Proមាន៣ពណ៌ ប្រផេះ(Mineral Grey) ពណ៌ស (Pearl White)និងពណ៌បៃតង (Forest Green) ដែល6GB+64GBមានតម្លៃ ២៣៩ដុល្លារអាមេរិច  6GB+128GBមានតម្លៃ២៦៩ ដុល្លារអាមេរិច ។

ការបើកលក់ស្មាតហ្វូន Redmi Note8 Pro នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ខែតុលា​នេះតទៅ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅគ្រប់​ Mi Stores, ហាង​លក់​ទូរសព្ទដៃនីកា និង​ ធិច ហ្សូន,លោក​​​​​ ទូច​​ ប៊ុនរី (តំណាងចែកចាយ: សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពង់ចាម)  ហាង​លក់ទូរសព្ទដៃ​VTH  (តំណាងចែកចាយ: រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ) និង​ តាមហាងលក់ទូរសព្ទដៃទូទាំងប្រទេស ឬក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop និង Tinhtinh Online Shop ។

ទូតឆន្ទៈម៉ាកផលិតផល ៖

នៅក្នុងការសម្ភោធនេះ ក្រុមហ៊ុន XIAOMIបានចុះកិច្ចសន្យាលើទូតឆន្ទៈម៉ាកផលិតផលជាមួយលោក Arrow Plas  លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានណែនាំថា “បច្ចុប្បន្ន លោក Arrow Plas ជាតារាដ៏ល្បីនិងពេញនិយមក្នុងវិស័យសិល្បៈ  ដែលមានសមាជិកក្រុមប្រុស៤និងស្រី៤រូប ពួកគាត់តំណាងនូវភាពយុវវ័យ ភាពស្វាហាប់ ស្របនឹងវប្បធម៌ក្រុមហ៊ុនXIAOMI ពួកយើងជឿជាក់ថានាថ្ងៃអនាគតយើងនឹងធំធាត់ជាមួយគ្នា ”

ក្រុមហ៊ុន XIAOMI ប្រកាសសម្ភោធ Redmi Note8--- កាមេរ៉ា៤គ្រាប់ 48MP “All Star”

ប្រភេទស្មាតហ្វូនRedmiដែលមានបំពាក់កាមេរ៉ា៤គ្រាប់ 48MP ថតរូបច្បាស់ល្អ មានការបញ្ចូលថ្មលឿន18W និងមាន៣ពណ៌សម្រាប់ជ្រើសរើស

នាថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ XIAOMI អ្នកជំនាញផ្នែកបច្ចេកវិទ្យាប្រចាំពិភពលោកបានសម្ភោធស្មាតហ្វូនប្រភេទ Redmi Note8--- All Star ដែលមានបំពាក់កាមេរ៉ា៤គ្រាប់ 48MP  Note8 ជាភស្តុងតាងថ្មីក្នុងសម្មិតិផលស្មាតហ្វូនកម្រិតកណ្តាលដែលប្រកបដោយគុណភាពនិងការរចនាថ្នាក់លំដាប់ តម្លៃចាប់ពី ១៨៩ ដុល្លារអាមេរិចឡើង  ក៏បានបំពេញការសន្យាដែល XIAOMIបានធ្វើកន្លងមកចំពោះអតិថិជនខ្លួន ដែលសន្យានឹងផ្តល់នូវផលិតផលមានគុណភាពល្អជានិច្ច ។

កាមេរ៉ា៤គ្រាប់ 48MP ឧបករណ៍ថតរូបដ៏ល្អ

Redmi Note8 មានកាមេរ៉ា48MP រួមនឹងឧបករណ៍បញ្ចូនទំហំ0,5អ៊ីង និងរង្វង់ពន្លឺ f/1.79 និងការចាប់យកទេសភាព79.4°  ស្របពេល 8MP ultra-wide angleជាមួយនឹងទេសភាព120° កាមេរ៉ា macro និង depth sensor 2MP កាមេរ៉ា៤គ្រាប់រួមជាមួយគ្នាធានាលើការថតរូបប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។

ចំពោះកាមេរ៉ាមុខ Note8ភ្ជាប់មកនូវកាមេរ៉ាselfies 13MP និងរង្វង់ពន្លឺ f/2.0 ខាងក្នុងមានបំពាក់នូវបច្ចេកទេសAI ដែលជួយដល់អ្នកប្រើប្រាស់អោយទទួលបានរូបភាពដែលពេញចិត្ត ។ កាមេរ៉ាមុខក៏គាទ្រលើការថតរូប panorama selfie----ប្រភេទRedmi Noteជាប្រភេទទីមួយដែលនៅពេលថតរូបកាមេរ៉ាមុខជាក្រុមនឹងមិនថតរំលងនរណាម្នាក់ក្នុងក្រុមឡើយ ។

ផ្តល់ភាពជឿជាក់ និងភាពងាយស្រួល

Redmi Note8 រចនាចេញដោយមានអេក្រង់ 6.3 អ៊ីង + Dot Drop និងការរចនា 2.5D curved glass 90%នៃផ្ទៃមុខជាផ្ទៃអេក្រង់ ដែលអាចប្រើប្រាស់ FHD+ការបង្ហាញដែលមានប្រសិទ្ធិភាពខ្ពស់  តាមរយៈTÜV Rheinland ដែលមានសមត្ថភាពការពារពន្លឺ ជួយសម្រួលដល់ការនឿយហត់របស់ភ្នែក ហើយធ្វើអោយការប្រើប្រាស់ប្រចាំថ្ងៃកាន់តែទទួលបានភាពងាយស្រួលនិងងប្រកបអោយសុវត្ថិភាព ។ ផ្នែកមុខក្រោយនៃ Note8 បានប្រើប្រាស់នូវ Corning® Gorilla® Glass ជំនាន់5  គុណភាពទូរស័ព្ធទុកចិត្តបាន នឹងមានសមត្ថភាពការពារដល់ការធ្លាក់ខូចខាតពីការមិនប្រយ័ត្នប្រចាំថ្ងៃ ។ ជាមួយគ្នានេះដែរ Note8ក៏បានរចនាពិសេសពីnano-coatingដែលមានមុខងារ splash resistant ពិសេស។

Redmi Note8 មាន៣ពណ៌ ៖ ខ្មៅ (Space Black) ខៀវ(Neptune Blue) និង ស (Moonlight White) ។

គុណភាព--CPUខ្ពស់និងទំហំថ្មធំ

Redmi Note8 បំពាក់នូវ powerful Qualcomm® Snapdragon™ 665 chipset ដែលបានបង្កើនសមត្ថភាពAI ផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់ ពាក់ព័ន្ធនឹងការសំចៃថ្ម ក៏បានធ្វើការពង្រឹងផងដែរ ។ ក្រៅពីនេះ Redmi Note8មាននូវទំហំថ្មដ៏ធំដល់ទៅ4000mAh គាំទ្រការបញ្ចូលថ្មលឿន18W រន្ធបញ្ចូលថ្មគឺប្រភេទ USB Type-C ។ Note8 ក៏មាននូវសមត្ថភាពពិសេសដែលអាចផ្តល់ការភ្ញាក់ផ្អើលគឺមុខងារកម្ចាត់ធូរលី  នៅក្នុងដំណើរបង្កើតផលិតផលគុណភាពខ្ពស់របស់XIAOMI គឺតែងតែមានការវិវត្តន៍យ៉ាងនឹងនរ ។

តម្លៃនិងកាលបរិច្ឆេទចេញលក់

ការបើកលក់ស្មាតហ្វូន Redmi Note8 ២ប្រភេទ 4GB + 64GB និង 4GB + 128G នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ខែតុលាតទៅ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores,នីកានិង ធិច ហ្សូន,Touch Bunry (មានទីតាំង: សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពង់ចាម)  ហាង VTH  (មានទីតាំង: រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ) និងហាងចែកចាយផ្សេងៗទៀត ហើយក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop និង Tinhtinh Online Shop ។

អំពីលម្អិតពី Redmi Note 8: Quick Specs

 

Redmi Note 8

6.3” 19.5:9 FHD+ Dot Drop display

48MP quad-camera setup with macro lens

13MP front camera with Panorama Selfie

Octa-core 2.0GHz Qualcomm® Snapdragon™ 665

3GB + 32GB, 4GB + 64GB and 4GB + 128GB variants

Dual SIM + dedicated microSD slot (expandable up to 256GB)

4000mAh battery 

Rear-mounted fingerprint sensor 

Corning® Gorilla® Glass 5 protection, front and back

Splash proof nano-coating

158.30 × 75.30 × 8.35mm, 190g

 

ក្រុមហ៊ុន XIAOMI បានសម្ភោធសស្មាតហ្វូនទំនើបប្រភេទ Redmi 8 និង Redmi 8A នៅកម្ពុជា

------------ស្មាតហ្វូនពីរប្រភេទមានបំពាក់នូវថ្មទំហំធំដល់ទៅ5000mAh និងការបញ្ចូលថ្មលឿនដល់18W

នាថ្ងៃទី១៨ ខែ តុលា ឆ្នាំ២០១៩ XIAOMI អ្នកជំនាញផ្នែកបច្ចេកវិទ្យាប្រចាំពិភពលោកបានសម្ភោធស្មាតហ្វូនប្រភេទ Redmi ថ្មីដែលជាប្រភេទទទួលការពេញនិយមយ៉ាងខ្លាំង នោះគឺ Redmi 8 និង Redmi 8A ដែលបានផ្លាស់ប្តូរនូវមុខមាត់ថ្មីទាំងស្រុង ។ ស្មាតហ្វូន Redmi 8 និង Redmi 8Aមានបំពាក់នូវថ្មដែលមានទំហំធំ5000mAh ដែលបំពេញតម្រូវការដល់អ្នកប្រើប្រាស់អាចប្រើប្រាស់បានច្រើនម៉ោងសម្រាប់ការបញ្ចូលថ្មម្តង។ ជាថ្មីម្តងទៀត ក្នុងតម្លៃនេះ XIAOMI ក៏បានបំពាក់នូវរន្ធបញ្ចូលថ្មស្តង់ដាជាលើកដំបូងសម្រាប់បម្រើដល់អតិថិជន គឺ USB Type-C 18W សម្រាប់ការបញ្ចូលថ្មដោយល្បឿនលឿន ។

លោក Peaker Gao នាយកប្រតិបត្តិក្រុមហ៊ុន XIAOMI ប្រចាំកម្ពុជាបានមានប្រសាសន៍ថា ៖ “យើងខ្ញុំបានធ្វើការស្រាវជ្រាវ ដឹងពីតម្រូវការចាំបាច់ចំពោះ entry-level ស្មាតហ្វូន ដែលអតិថិជនមិនមែនចង់បានត្រឹមលក្ខខណ្ឌតម្លៃទាប តែក៏ត្រូវការគុណភាពល្អ មុខងារគ្រប់គ្រាន់ដែលអាចបំពេញតម្រូវការលើការរស់នៅប្រចាំថ្ងៃបាន ”។ ស្មាតហ្វូន Redmi 8 និង Redmi 8A គឺពិតជាអាចបំពេញតម្រូវការទាំងនេះបាន ហើយផ្តល់ជូននូវមុខងារដ៏អស្ចារ្យដល់អតិថិជន ។

ស្មាតហ្វូន Redmi 8 និង Redmi 8A មានទំហំ 6.22អ៊ីង (15.8cm) HD+ អេក្រង់ Dot Drop  ទំហំ គឺ19:9 ដែលភ្ជាប់មកជាមួយការទទួលបទពិសោធន៍ស្តែងៗនិងការរចនាបែប ergonomics ។ Redmi 8 បង្កើតពីកញ្ចក់ ដែលនឹងផ្តល់នូវផ្ទៃអេក្រង់ជាក់ច្បាស់និងពន្លឺដ៏អស្ចារ្យ ស្របពេលRedmi 8A ផ្តល់នូវរូបរាងងាយស្រួលកាន់ និងបានកាត់បង្កើនលើសមត្ថភាពផ្ទៀងផ្ទាត់ការស្កេនស្នាមដៃដល់កម្រិតខុសតិចបំផុត ។

យោងតាមកម្លាំងថ្មទំហំធំ5000mA គឺអាចប្រើប្រាស់រយៈពេលដ៏ទៅ២ថ្ងៃ ស្មាតហ្វូន Redmi 8 និង Redmi 8A ទាំងពីរបានបំពាក់នូវរន្ធបញ្ចូលថ្ម Type-C port ដែលមានកម្លាំងភ្លើង18W បញ្ចូលថ្មបានលឿន (ក្នុងប្រអប់ផ្តល់នូវដុំបញ្ចូលថ្មលឿន10W) និងមានបន្ទះChip Snapdragon™ 439 octa-core របស់ Qualcomm® ។ ម៉ូដែលស្មាតហ្វូនទាំងពីរផ្តល់នូវការប្រើប្រាស់ជាមួយស៊ីម2+1 និង microSD card ដែលអាចបន្ថែម storageដល់512GB ។

ស្មាតហ្វូន Redmi 8 និង Redmi 8A មានបំពាក់កាមេរ៉ា12MP សាកសមនឹងការថតរូបលឿន ។ Redmi 8 ក៏បានភ្ជាប់មកជាមួយកាមេរ៉ា2MPជំនាន់ទី២ដែលមានបំពាក់កាមេរ៉ាពីរ និង មានsensorល្អក្នុងការថតរូបលក្ខណៈ portrait ។ ចំពោះកាមេរ៉ាខាងមុខនៃស្មាតហ្វូនទាំងពីរគឺបំពាក់នូវកាមេរ៉ា selfie 8MP ហើយមិនថាកាមេរ៉ាទាំងខាងមុខនិងក្រោយសុទ្ធតែមានសមត្ថភាពលើការថតបែប AI Portrait ។

គុណភាពរបស់ស្មាតហ្វូន XIAOMI តែងតែមានការទាមទារខ្ពស់ ក៏ដូចស្មាតហ្វូន Redmi 8 និង Redmi 8A ដែរដែលបានទទួលការការពារពី Corning®Gorilla®Glass ជំនាន់5 ហើយមាននូវ nano-coating ដែលមានសមត្ថភាពលើ Splash proof ។ ស្មាតហ្វូនទាំងពីរនេះនៅមានមុខងារនាំមុខមួយទៀត នោះគឺការមិនចាំបាច់ភ្ជាប់កាសស្តាប់សម្លេង(earphones)ក៏អាចបើកនូវវិទ្យុ FM បានជាដែរ ។ Redmi 8 ថែមទាំងមានផ្តល់នូវមុខងារពិសេសងាយស្រួលពី IR blaster ដែលអាចធ្វើការបញ្ជានូវឧបករណ៍អេឡិចត្រូនិចនៅគេហដ្ឋានពីចម្ងាយបាន ។

ព័ត៌មានលម្អិតរបស់ Redmi 8 and Redmi 8A

 

Redmi 8

Redmi 8A

Processor

Octa-core 2.0GHz Qualcomm® Snapdragon™ 439

Octa-core 2.0GHz Qualcomm® Snapdragon™ 439

Memory and Storage

4GB+64GB

2GB+32GB 

Display

6.22” 19:9 HD+ Dot Drop display

6.22” 19:9 HD+ Dot Drop display

Camera

12MP front + 2MP dual rear camera, 8MP front camera

12MP front camera, 8MP front camera

Battery and Charging

5000mAh with 18W QC3.0 support

5000mAh with 18W QC3.0 support

Dimension

156.48 x 75.41 x 9.4mm

156.48 x 75.41 x 9.4mm

Weight

190g

188g

Color

Onyx Black, Sapphire Blue, Ruby Red

Midnight Black, Sunset Red, Ocean Blue

Fingerprint sensor

Rear

N/A

Bluetooth

Bluetooth 4.2

Bluetooth 4.2

Sim slot

Dual SIM + dedicated microSD slot (expandable up to 512GB)

Dual SIM + dedicated microSD slot (expandable up to 512GB)

IR blaster

Yes

Yes

Connectivity

Type-C

Type-C

Others

Wireless FM Radio

Corning® Gorilla® Glass 5 protection 

Splash resistant nano-coating

Wireless FM Radio

Corning® Gorilla® Glass 5 protection 

Splash resistant nano-coating

ការបើកលក់ស្មាតហ្វូន Redmi 8 and Redmi 8A នឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ១៩ ខែតុលាតទៅ អតិថិជនអាចស្វែងរកស្មាតហ្វូននេះនៅ Mi Stores,នីកា និង ធិច ហ្សូន,Touch Bunry (មានទីតាំង: សៀមរាប, បាត់ដំបង, បន្ទាយមានជ័យ, កំពង់ស្ពឺ, កំពង់ចាម). ហាង VTH  (មានទីតាំង: រតនគិរី, ស្ទឹងត្រែង, ព្រះវិហារ) និងហាងចែកចាយផ្សេងៗទៀត ហើយក៏អាចចូលទៅកាន់គេហទំព័រដៃគូរសហការទិញតាមonline រួមមាន Smile Shop និង Tinhtinh Online Shop ។

Redmi 8 មានពណ៌ដូចជា ខ្មៅ (Onxy Black) ក្រហម (Onxy Black) ខៀវ (Sapphire Blue) និងពណ៌ផ្សេងៗទៀត ។ ចំពោះ4GB + 64GBមានតម្លៃ ១៥៩ដុល្លារអាមេរិច ដែលជាស្មាតហ្វូន4GB RAM ដែលមានតម្លៃពិសេសជាងគេក្នុងទីផ្សារ ដែលជាធម្មតាតម្លៃនេះសម្រាប់ម៉ាកស្មាតហ្វូនផ្សេង ទិញបានត្រឹម 3GB+32GB ប៉ុណ្ណោះ ។

Redmi 8A  មានពណ៌ដូចជា ខ្មៅ (Midnight Black) ក្រហម (Sunset Red) ខៀវ (Ocean Blue) និងពណ៌ផ្សេងៗទៀត ក្នុងតម្លៃ ១០៩ ដុល្លារអាមេរិច ។

អំពី XIAOMI

ក្រុមហ៊ុន XIAOMI បង្កើតឡើងក្នុងខែ មេសា ឆ្នាំ ២០១០ និងនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ បានចូលទីផ្សារភាគហ៊ុននៅឯសាខាកណ្តាលនៃ Hong Kong Stock Exchange ។ ក្រុមហ៊ុន XIAOMI ផ្តោតសំខាន់ទៅលើស្មាតហ្វូននិងSmart Hardware តាមរយៈការតភ្ជាប់វេទិកាអ៊ិនធើណិត(IOT)ទៅនឹងក្រុមហ៊ុនអ៊ិនធើណិត ។

 

ចក្ខុវិស័យរបស់ក្រុមហ៊ុន XIAOMIគឺ “ធ្វើជាមិត្តរបស់អ្នកប្រើប្រាស់ ធ្វើការក្រុមហ៊ុនដែលអស្ចារ្យក្នុងចិត្តអ្នកប្រើប្រាស់” ខិតខំច្នៃប្រឌិត ផ្តល់នូវគុណភាពនិងប្រសិទ្ធិភាពខ្ពស់ស្របពេលគ្នា ។ ក្រុមហ៊ុនខិតខំជានិច្ច ដើម្បីបង្កើតនូវសម្មិតិផលដ៏អស្ចារ្យរួមជាមួយតម្លៃដែលសមរម្យ ផ្តល់ដល់បុគ្គលគ្រប់រូបក្នុងពិភពលោកអាចឆ្លងតាមរយៈបច្ចេកវិទ្យាថ្មីទទួលបានការរស់នៅកាន់តែប្រសើរ ។

បច្ចុប្បន្នក្រុមហ៊ុន XIAOMIគឺជាម៉ាកស្មាតហ្វូនធំលំដាប់ទី៤លើពិភពលោក ហើយបានបង្កើតវេទិកាអ៊ិនធើណិត(IOT) ដ៏ធំលើពិភពលោក ដែលបានតភ្ជាប់ឧបករណ៍អេឡិចត្រូនិចច្រើនជាង171លានប្រភេទក្នុងវេទិកានេះ ក្នុងនោះមិនរួមបញ្ចូលស្មាតហ្វូន និង កុំព្យូទ័រយួរដៃ ។ បច្ចុប្បន្ន ផលិតផលXIAOMI បានចែកចាយក្នុងទីផ្សារពិភពលោកមានច្រើនជាង ៨០កន្លែង និងបានទទួលស្គាល់យ៉ាងខ្លាំងក្នុងទីផ្សារជាច្រើន ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post