header ads

Sponsor

ភ្នំពេញៈ បុរសម្នាក់ ស្រវឹងស្រាឡើងទន់ខ្លួន ជិះម៉ូតូ TODAY មួយគ្រឿង ដួលដោយខ្លួនឯង តែមិនបណ្ដាលឲ្យរងរបួសនោះទេ  ត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរប្រទះឃើញរាយការណ៍ប្រាប់សមត្ថកិច្ចល្បាត ចុះមកជួយសង្គ្រោះភ្លាមៗ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតមានឡើងនៅវេលាម៉ោង១០:៥០នាទីយប់  ថ្ងៃទី៤ ខែតុលា   ឆ្នាំ២០១៩នេះ នៅតាមផ្លូវជាតិលេខ២ ត្រង់ចំណុចជិតផ្ទះសំណាក់ ម្លិះ  ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម  ខណ្ឌមានជ័យ  រាជធានីភ្នំពេញ។

បុរសចំណាស់ខាងលើ ត្រូវបានគេស្គាល់ថាជាគ្រូបង្រៀននៅវិទ្យាល័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសវ័យចំណាស់ខាងលើ ទើបចេញពីផឹក បំណងត្រលប់ទៅផ្ទះវិញ បានជិះម៉ូតូមួយគ្រឿង ម៉ាក TODAY ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1DH-1967 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែដួលដោយខ្លួនឯង តែមិនបណ្ដាលឲ្យរងរបួសនោះទេ សំណាងល្អ ដែលគាត់ពាក់មួយសុវត្ថិភាពដែរ ហើយត្រូវបានប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ប្រទះឃើញ ហើយរាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម កំពុងល្បាតក្នុងភូមិសាស្ត្រចុះមកកន្លែងកេីតហេតុ  រួចសួរនាំរកផ្ទះតែចៃដន្យ  សមត្ថកិច្ចល្បាតម្នាក់  ជាអតីតសិស្សរបស់គាត់  ទេីបជូនត្រលប់ទៅដល់ផ្ទះតែម្ដង។

ក្រោយកើតហេតុ  បុរសចំណាស់ខាងលើ ត្រូវបានសមត្ថកិច្ចល្បាតប៉ុស្តិ៍នគរបាលចាក់អង្រែក្រោម  ជូនត្រលប់ទៅផ្ទះវិញហេីយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post