header ads

Sponsor

ភ្នំពេញៈ ជនសង្ស័យ២នាក់ បាន​ធ្វើសកម្មភាពឆក់យកទូរសព្ទ័ម៉ាក iPhone 8 ពី​ស្ត្រីម្នាក់ បានសម្រេច ហើយគេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ចឡើយ។

ហេតុការណ៍ខាងលើនេះ កើតឡើង​កាលពីវេលាម៉ោង៣៖៣០នាទីរសៀលថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្លូវ៤៧៨ កែងផ្លូវ១៥៥ ក្នុងសង្កាត់ទូលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមសាក្សីកន្លែងកើតហេតុ បានបញ្ជាក់ថា មុនកើតហេតុ គេឃើញជនរងគ្រោះដើរ តាមផ្លូវ៤៧៨ ពីលិចមកកើត ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក nex មកធ្វើសកម្មភាពឆក់យកទូរសព្ទ័ បានសម្រេច ហើយជិះសំដៅទៅផ្លូវ១៥៥ ផ្សារទូលទំពូង រួចគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានសមត្ថកិច្ចប៉ុស្តិ៍ទំពូង១ បន្តិចឡើយ។

ជនរងគ្រោះបានបញ្ជាក់ថា ជនសង្ស័យទើប នឹងចេញពីកន្លែងលេងហ្គេមបាញ់ត្រី ដែលមានយីហោ TK នៅមិនឆ្ងាយពីកន្លែង ដែលជនសង្សយ័ធ្វើសកម្មភាពឆក់ឡើយ។

ជនរងគ្រោះបានបញ្ជាក់បន្ថែមថា បន្ទាប់ពីជនសង្ស័យធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ខ្លួនបានសម្រេច ខ្លួនបានសុំឆែកកាម៉ារ៉ាសុវត្ថិ​ភាពនៅក្នុងទីតាំងហ្គេមបាញ់ត្រី TKនោះ ឃើញជនសង្ស័យ ទើបនឹងចេញពីកន្លែងនោះ ហើយឃើញខ្លួនដើរកាន់ទូរស័ព្ទជាឱកាស ល្អក៏ឆក់យកតែម្តង។

ពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបាន ប្រាប់ឲ្យដឹងថា ទីតាំងក្បែរកន្លែងហ្គេមបាញ់ត្រី TK ខាងលើនេះ បើកលេងជាយូរណាស់មកហើយ ដោយគ្មានការបង្ក្រាបពីសំណាក់ នគរបាលពាក់ព័ន្ធនោះឡើយ ពិសេសនោះ គឺបើកដំណើរការអស់រាប់ឆ្នាំទៅហើយ ខណៈដែលបច្ចុប្បន្ននេះ នៅដំណើរការធម្មតា ហើយក៏មានមនុស្សចូលលេងច្រើន។

ពលរដ្ឋបន្ដទៀតថា ពួកគាត់មិនដែលអាជ្ញាធរមូលដ្ឋាន ចុះមកសាកសួរ ឬក៏បង្ក្រាបម្តងណាឡើយ ឬក៏ទុកបណ្តែតបណ្តោយឲ្យទីតាំងនេះ ប្រព្រឹត្តទៅបានរលូនយ៉ាងដូច្នេះតទៅទៀត។

ពលរដ្ឋស្នើឲ្យលោក សថេង សុថុល អភិបាល និងលោក យិន សាន អធិការខណ្ឌចំការមន មេត្តាជួយចាត់វិធានការនៅកន្លែងហ្គេមបាញ់ត្រី TK នេះផង ដើម្បីដើម្បីឱ្យប្រជាពលរដ្ឋទទួលបានរស់នៅដោយភាពកក់ក្តៅ និងសុខសាន្តក្នុងការរស់ ខណៈដែលប្រទេសជាតិ មានសន្តិភាពពេញបរិបូរណ៍៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post