header ads

Sponsor

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃ២៩ វិច្ឆិកា ឆ្នាំ ២០១៩ វេលា ម៉ោង០៩ និង១៥នាទី កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ដកំពត បានឃាត់ខ្លួនអ្នកបើកបររថយន្តដឹកភ្ញៀវ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ឲ្យភ្ញៀវទេសចរសញ្ជាតិចិន៣នាក់ស្លាប់ និងរបួសជាច្រើននាក់កន្លងមក នៅលើផ្លូវភ្នំគូលែនកាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៩ ស្ថិតនៅ ភូមិពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបក្រោយរត់គេចខ្លួន៤ខែមកនេះ  ។

ការស្រាវជ្រាវ និងសហការរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក មុយ សុភ័ក្ត្រ ចៅក្រម ស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប ។

ការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញគឺមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីការធ្វេសប្រហែសរបស់អ្នកបើកបររថយន្តសាំយ៉ុង ។

បច្ចុប្បន្ន ជនត្រូវចោទ ត្រូវបានឃាត់ខ្លួននិងបញ្ជូនទៅសាលាដំបូង ខេត្តដើម្បីចំណាត់ការតាមនីតិវិធី ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post