
យោងតាមលិខិតមួយស្ដីពីការស្នើចូលក្រមខណ្ឌមន្ត្រីនគរបាលជាតិ ដោយមានឈ្មោះ និងហត្ថលេខា វរសេនីយ៍ឯក ហ៊ុន ហ៊ាន អនុប្រធានលេខាធិការដ្ឋានកិច្ចការទីប្រឹក្សា និងជំនួយការ បានស្នើសុំ សម្ដេចក្រឡាហោម ស ខេង សុំឲ្យក្មួយប្រុសបង្កើត ចូលបម្រើការងារជាមន្ត្រីក្របខណ្ឌនគរបាលជាតិ នៅនាយកដ្ឋានអង្គរក្ស នៃក្រសួងមហាផ្ទៃចំនួនពីរនាក់ កំពុងត្រូវបានចែកចាយនៅលើបណ្ដាញសង្គម។
ឯកឧត្តម សុខសុវណ្ណ វឌ្ឍនាសាប៊ុង ហៅ វិល្លាម សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ ថាការធ្វើបែបនេះវាមិនស្មើភាព និងតម្លាភាពគ្នាហើយចំពោះអ្នកមានសមត្ថភាពមានអារម្មណ៍បែបណា?
នេះបើតាមការលើកឡើងទាំងស្រុងរបស់ឯកឧត្តមបានឲ្យដឹងថា៖
លេងសុទ្ធតែសុំអោយជួយអញ្ចឹងតែម្ដង អស់លោកលេងបែបៗនេះចុះអ្នកមានសមត្ថភាព បញ្ញវ័ន្តជាច្រេីនគ្នាមានអារម្មណ៍បែបណា ?
ខ្ញុំសូមបញ្ជាក់ថា កម្រិតមុខងារថ្នាក់បច្ចេកទេស (មន្ត្រូីរាជការសាធារណៈ) ត្រូវធានាថាបេីកទូលាយសម្រាប់ពលរដ្ឋទូទៅអាចប្រឡងចូលក្របខ័ណ្ឌដោយ ស្មេីភាព តម្លាភាព ។ ខ្ញុំមិនជំទាស់ទេបេីពួកគេស្រលាញ់ការងារនេះ តែសូមប្រឡងដោយស្មេីភាព តម្លាភាពអោយដូចពលរដ្ឋទូទៅ ។
លេីលិខិតគឺស្នេីសុំចូលក្របខ័ណ្ឌជានគបាលជាតិ ដោយយោងការប្រឡង ធ្លាក់២ដង តែសម្ដេចក្រឡាហោមបានចារអោយ ប្រឡង ។
