
កណ្ដាល៖ បុរសម្នាក់ដែលជាជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួន ក្រោយពីខឹងនារីម្នាក់ដែលជាជនរងគ្រោះសុំបែក ក៏បានយករូបអាក្រាតរបស់នារីរងគ្រោះទៅចែកចាយក្នុង Facebook កាលពីខែកញ្ញា ឆ្នាំ២០១៩ ចំណុច ភូមិដើមពោធិ៍ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្តាល ។
នារីរងគ្រោះឈ្មោះ ជ.ល.ដ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុ មុខរបរ បុគ្គលិកកាស៊ីណូ ។
ជនសង្ស័យឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិឯកភាព ឃុំថ្មពួក ស្រុកថ្មពួក ខេត្ដបន្ទាយ មានជ័យ ។
សមត្ថកិច្ចចាប់បានវត្ថុតាងនូវទូរស័ព្ទ iPhone5 មួយគ្រឿង ប្រើអាខោនហ្វេសបុក (Account Facebook) រួមមាន៖
១.លឹម សេងហៀង ប្ដូរទៅ លោក ព្រះ
២.អ្នកក្លាហាន បង្ហុយផ្សែង យកឃ្មុំលើភ្នំទឹកកក
៣.Bro Heang
៤.Heang Bmc
៥.Bro Net
៦.Hea Heang
៧.Thai khmer
៨.Bro Dy
៩.Bro Oun
១០.Acc Ort Banka
១១.Oun Nich
សមត្ថកិច្ចបានឲ្យដឹងបន្តថា កាលពីកំឡុងខែកញ្ញា ឆ្នាំ២០១៨ ឈ្មោះ លឹម សេងហៀង ភេទប្រុស អាយុ២៧ឆ្នាំបានទំនាក់ទំនងស្រឡាញ់គ្នាជាមួយជនរងគ្រោះ និងបានរស់នៅជាមួយគ្នាបានរយៈពេលប្រហែល៣ខែ ។ រហូតដល់កំឡុងខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ បានសុំផ្តាច់ទំនាក់ទំនងស្នេហា ជាមួយឈ្មោះ លឹម សេងហៀង ព្រោះខ្លួន មានបំណងរៀបការជាមួយអ្នកផ្សេង ប៉ុន្ដែឈ្មោះលឹម សេងហៀង មិនព្រមបែកគ្នា ហើយបានគំរាមកំហែងជនរងគ្រោះ ថានឹងយករូបដែលខ្លួនថតទុកនោះ បង្ហោះតាមប្រព័ន្ធហ្វេសប៊ុក ហើយឲ្យគេឯងមើលទៀតផង ។ឈ្មោះ លឹម សេងហៀង ក៏បានផ្ញើរូបអាក្រាតកាយ របស់ជនរងគ្រោះ ទៅឲ្យបងប្អូន និងមិត្តភ័ក្តរបស់នាងមើល រួមទាំងរូបរបស់អ្នកទាំងពីរធ្លាប់ដេកជាមួយគ្នាទៀត ហើយឈ្មោះ លឹម សេងហៀង នៅតែ បន្ដចែកចាយរូបអាក្រាតកាយរបស់នារីរងគ្រោះ ទៅតាមរយៈឆាត ក្នុងគ្រុបផ្សេងៗជាច្រើនទៀត ។
តាមចម្លើយសារភាពរបស់ឈ្មោះ លឹម សេងហៀង បានឲ្យដឹងថា ខ្លួនពិតជាបានស្រឡាញ់ រស់នៅជាមួយជនរងគ្រោះ និងបានថតរូបអាក្រាតកាយ របស់ជនរងគ្រោះទុកជាច្រើន ។ ដោយសារជនរងគ្រោះ ព្យាយាមសុំបែកគ្នា ទើបខ្លួនសម្រេចចិត្ដផ្ញើរូបអាក្រាតកាយរបស់ជនរងគ្រោះ ទៅឲ្យបងប្អូន មិត្ដភ័ក្រនៅក្នុងគ្រុបផ្សេងៗទៀតបានមើល ដើម្បីឲ្យខូចកិត្ដិយស កេរ្ដិ៍ឈ្មោះ ក្នុងបំណងឲ្យជនរងគ្រោះ មករស់នៅជាមួយខ្លួន ។
ករណីនេះកម្លាំងជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។

