នាពេលបច្ចុប្បនេះយើងបានសង្កេតឃើញថា ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនកំពុងតែនាំគ្នាដុតដៃដុតជើងយ៉ាងខ្លាំងទៅលើការចេញម៉ូឌែលថ្មីរៀងៗខ្លួននាពេលបំណាច់ឆ្នាំនេះ។ ក្នុងនេះយើងឃើញមានក្រុមហ៊ុន Vivo ក៏បាននិងបង្ហើបឈ្មោះម៉ូឌែលថ្មីរបស់ខ្លួនមួយទៀតដែរ ដែលប៉ុន្មានថ្ងែមុនបានបង្ហើបថាជាប់ខ្សែស្រលាយជាមួយនិងត្រកូល V ។ ហើយឥឡូវនេះបានបញ្ចេញឈ្មោះពេញតែម្តងគឺ V17 ។
ក្រុមហ៊ុនស្មាតហ្វូន Vivo បានធ្វើការកែប្រែទៅលើរូបរាងនៃម៉ូឌែលកូនពៅនៅបំណាច់ឆ្នាំនេះឲ្យមានរូបរាងខុសប្លែកពីគេ ហើយចំពោះម៉ូឌែលស្មាតហ្វូន V17 នេះក៏នឹងជិតមានលក់នៅក្នុងទីផ្សារនៃព្រះរាជាណាចក្រកម្ពុជាយើងផងដែរ។ ក្រុមហ៊ុនស្មាតហ្វូន Vivo បានខិតខំច្នៃប្រឌិតដើម្បីបំពេញចិត្តហ្វេនគ្រប់គ្នា ពិសេសជាមួយនិងរូបរាងកាមេរ៉ាខាងក្រោយដែលមានរូបរាងអក្សរ L ប្លែកខុសពីម៉ូឌែលមុនៗ។ ហើយរីឯកាមេរ៉ាខាងមុខវិញគឺលេងជារូបរាងតំណក់ទឹកទៀតដែរ។ អ្នកទាំងអស់គ្នាអាចសាកទស្សន៍ទាយទៅមើលថា ទាំងបច្ចេកវិទ្យា សមត្ថភាព រូបរាង ថាមពលថ្មជាពិសេសនោះគឺកាមេរ៉ារបស់ស្មាតហ្វូនម៉ូឌែលកូនពៅនាចុងឆ្នាំ២០១៩ មានឥទ្ធិពលយ៉ាងណា និងអស្ចារ្យប៉ុណ្ណានោះ ដូច្នេះបើចង់ដឹងលក្ខណៈពិសេសរបស់ V17 សូមតាមដានផេកផ្លូវការរបស់ vivo Cambodia ទាំងអស់គ្នាណ៎ា៕