header ads

Sponsor

នៅពិធីប្រគេន និងប្រគល់សញ្ញាបត្ររបស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ នៅវិទ្យាស្ថានអប់រំជាតិ ភ្នំពេញ លោកយាយ សុខា ព្រះជន្ម ៧១ ឆ្នាំទើបរៀនចប់បរិញ្ញាបត្រផ្នែក ទស្សនៈវិជ្ជា និងព្រះពុទ្ធសាសនា នៅឯពុទ្ធិកសកលវិទ្យាល័យព្រះសីហនុរាជ ។

ព្រោះតែការស្រឡាញ់ការសិក្សាតាំងពីអតីតជាតិ ទើបធ្វើឲ្យលោកយាយកើតមកជាតិនេះ មានក្ដីស្រឡាញ់លើការសិក្សា តស៊ូ ប្រឹងប្រែងរៀនសូត្រ ទោះត្រូវជួបការលំបាកយ៉ាងណាក៏ដោយ ។

បើតាមលោកយាយ សុខា បានឲ្យដឹងថា លោកយាយបានបែកបាក់ស្វាមីនៅអាយុ ២៣ ឆ្នាំក្នុងអំឡុងទសវត្សរ៍ ៧០ ខណៈនោះលោកយាយមានកូនអាយុ ១១ ខែ ។

ក្រោយបែកពីស្វាមីលោកយាយមិនរៀបការទៀតទេ ហើយរហូតដល់កូនរៀបការហើយ លោកយាយត្រូវរស់នៅម្នាក់ឯងនៅឯវត្តអារាមមួយ ធ្វើការតាំងសមាធិជាមួយនឹងមិត្តភក្ដិ ។

លោកយាយជឿថា មានតែការតាំងសមាធិ និងការរៀនសូត្រទេ ទើបអាចរំដោះលោកយាយពីជំងឺផ្លូវចិត្ត ឱ្យមានចិត្តស្ងប់ ទើបលោកយាយសម្រេចចូលរៀនបឋមសិក្សា រហូតដល់បរិញ្ញា​បត្រ ។

នេះជាគំរូដ៏ល្អ និងគួរឱ្យសរសើរដល់លោកយាយនោះ គឺលោកយាយជាមនុស្សតស៊ូ ព្យាយាម រៀនសូត្រ ហើយថែមទាំងជាសិស្សពូកែក្នុងថ្នាក់ទៀតផង ។ លោកយាយប្រាប់ថា ក្នុងឆ្នាំទី ៤ ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមសិស្ស ៤នាក់ ។

ក្រោយបញ្ចប់ការសិក្សានេះ លោកយាយមានគោលបំណងមួយ គឺចង់ធ្វើការដែលអាចជួយដល់ស​ង្គ​ម​ ជាការងារស្ម័គ្រចិត្ត ដោយមិនគិតប្រាក់កម្រៃ ឬប្រាក់ខែអ្វី​ឡើយ ឲ្យតែបានថ្លៃសោហ៊ុយបន្តិចបន្តួចក៏បានដែរ ។ 

សូមជម្រាបជូនថា លោកយាយសុខា មានស្រុកកំណើតនៅភូមិកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម តែបច្ចុប្បន្នរស់នៅក្នុងខេត្តកំពង់ឆ្នាំងនៅវត្តអារាម ស្នាក់នៅជាមួយព្រះសង្ឃ៕
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post