header ads

Sponsor

រូបសំណាកស្តេចសមុទ្រ និងនាងទេពមច្ឆា បង្កើតឡើងដោយកាកសំណល់សំរាម និងប្លាស្ទិក ចូលរួមផ្សព្វផ្សាយការងារគ្រប់គ្រងបរិស្ថាន នៅក្នុងពិធីបុណ្យសមុទ្រ លើកទី៨ ជុំទី២ នៅក្រុងកំពត ខេត្តកំពត។ រូបសំណាកនីមួយៗ មានទំហំបណ្តោយប្រវែង១,៣០សម និងកំពស់ប្រហែល២,០០ម បានដាក់តាំងបង្ហាញនៅមុខស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថាន ក្នុងពិធីបុណ្យសមុទ្ររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងក្រុងកំពត ខេត្តកំពត។

លោក រៀម មុនីស៊ីឡុង វ័យ៣២ឆ្នាំ ជាសិល្បករឆ្នើមកែច្នៃសំរាមធ្វើជាគ្រឿងតុបតែងលម្អ និងវត្ថុអនុស្សាវរីយ៍ នៅខេត្តសៀមរាប បានគាំទ្រដល់កិច្ចគាំពារបរិស្ថាន បានបង្កើតស្នាដៃថ្មីសង់រូបស្តេចសមុទ្រ និងទេពមច្ឆាឡើងដោយមានការពីសិល្បករចំនួន៦រូប ហើយសម្ភារ ឬវត្ថុធាតុដើម ច្នៃពីសំរាម រួមមានកាកអំពៅ ដបទឹកសុទ្ធ ស្រកាត្រី សំបកពងទា សំបកពងមាន់ ដើមឈូក និងកែវប្លាស្ទិក ដែលបោះចោលតាមដងផ្លូវសាធារណៈមួយចំនួន។

សិល្បកររូបភាពបន្ថែមថា លោកធ្លាប់មានរបួស និងរងគ្រោះដោយការបំពុលដោយសំរាម ដូចនេះការបង្កើតស្នាដៃសិល្បះសូនរូបពីសំរាមនិងប្លាស្ទិកនេះ មានបំណងចង់ផ្តល់សារអប់រំដល់សាធារណជនឱ្យចេះគិតគូរពីការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ជាពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ដែលបច្ចុប្បន្នកំពុងបង្កឱ្យមានផលប៉ះពាល់មនុស្សសត្វ ទាំងនៅលើដី និងនៅក្នុងសមុទ្រ។

លោក​ រៀម​ មុនីស៊ីឡុង​ បានឱ្យដឹងថា​ រូប​សំណាកស្តេចសមុទ្រនេះតំណាងសមុទ្រទាំងមូល​ រីឯទេពមច្ឆាតំណាឱ្យធនធានធម្មជាតិ​ ជីវ:ចម្រុះ​នៃសមុទ្រដែល​ល្អស្អាត​ ត្រូវចូល​រួម​ស្រឡាញ់​ និងការពារ​ និងអភិរក្សអោយបានល្អ។ គួរបញ្ជាក់ដែរថា បរិមាណសំរាមនៅតាមទីប្រជុំជន មានចំនួន ១ម៉ឺនតោនក្នុងមួយថ្ងៃ។ សរុបមួយឆ្នាំ បរិមាណសំរាមដែលកម្ពុជាបង្កើតមានប្រមាណ ៤ លានតោន ក្នុងនោះ២០% គឺជាសំណល់ថង់ប្លាស្ទិក។

ផ្ដល់សិទ្ធិដោយ៖ Khmernas

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post