header ads

Sponsor

ភ្នំពេញ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក៣) បានបន្ដចាប់ខ្លួនជនជាតិវៀតណាមម្នាក់ទៀត ជាមួយនឹងគ្រឿងញៀនជិត២គីឡូក្រាម នៅសង្កាត់អូឡាំពិក ខណ្ឌចំការមន ដែលជាក្រុមតែមួយជាមួយករណីបង្ក្រាបការជួញដូរ និងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ដែលសមត្ថកិច្ចដកហូតថ្នាំញៀនជិត១០០គីឡូក្រាម។

ជនសង្ស័យ១នាក់ ឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ (Mai Hoan Tien Thanh) ភេទប្រុស ជនជាតិវៀតណាម គ្មានលិខិតសម្គាល់ខ្លួន នៅចំណុចផ្លូវលេខ៣០៤កែង ផ្លូវលេខ១៥៣ ស្ថិតក្នុងសង្កាត់ សង្កាត់អូឡាំពិក ខណ្ឌចំការមន នៅវេលាម៉ោង ៨៖៥២យប់នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ នៅវេលាម៉ោង១០៖០០នាទីយប់ថ្ងៃដដែលនោះ សមត្ថកិច្ចបន្តទៅឆែកឆេរបន្ទប់លេខ៦០៨ នៃសណ្ឋាគារហ្វែរីឡេម ផ្លូវលេខ១២១ សង្កាត់បឹង ព្រលឹត ខណ្ឌ៧មករា ដែលឈ្មោះ ម៉ាយ ហ្វានទៀនថាញ់ (Mai Hoan Tien Thanh) ជួលស្នាក់នៅ។

កាលពីវេលាម៉ោង១៩៖២០នាទី ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ច បានឈានឆែកឆេរលំនៅដ្ឋាន ផ្ទះលេខ១៤ ផ្លូវលេខ៧ ក្នុងបូរីពិភពថ្មី ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ដែលទីតាំងនេះ មុខសញ្ញាឈ្មោះ NGUEYN TUAN THANH ជនជាតិវៀតណាម ភេទប្រុស កើតថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៨៥ កាន់លិខិតឆ្លងដែនលេខ B5751778។ ជនសង្ស័យបានគេចខ្លួន មុខពេលសមត្ថកិច្ចទៅដល់ បានចាប់យកវត្ថុតាងរួមមាន៖ កញ្ឆាក្រៀម១កញ្ចប់ធំ, រថយន្ត១គ្រឿង, ម៉ូតូចំនួន២គ្រឿង, ម៉ាស៊ីនរាបលុយ១គ្រឿង, ជញ្ជីងថ្លឹង១គ្រឿង។

សូមជម្រាបថា កាលពីថ្ងៃទី៣-៤ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានឃាត់ខ្លួនជនជាតិវៀតណាមទាំង៤នាក់ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានឆែកឆេរទីតាំងកែឆ្នៃគ្រឿងញៀនដ៏ធំមួយកន្លែង សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ដកហូតថ្នាំញៀនជិត១០០គីឡូក្រាម និងសារធាតុគីមីផ្សំជាង២៨គីឡូក្រាម រួមទាំងសម្ភារសម្រាប់កែច្នៃមួយចំនួនទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post