header ads

Sponsor

ភ្នំពេញ៖ កាលពីវេលាម៉ោង៦ និង៣០នាទីព្រឹក ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងខណៈប្រពន្ធដាស់ប្ដីឱ្យងើបអូសម៉ូតូចេញពីក្នុងបន្ទប់ដើម្បីជិះទៅធ្វើការ ស្រាប់តែប្ដីរបស់ខ្លួនបានស្លាប់បាត់ទៅហើយ ដែលដេកឱបប្ដីមួយយប់ទល់ភ្លឺមិនដឹងស្លាប់ពីពេលណាមកទេ នៅភូមិថ្មគោលពី សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

សពជនរងគ្រោះមានឈ្មោះ សន សំបូរ ភេទប្រុសអាយុ 34ឆ្នាំមានមុខរបរជាអ្នកដឹកទឹកសុទ្ធដើរលក់លានស្រុកកំណើតឃុំអំពិលទឹកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង មានប្រពន្ធឈ្មោះពុំស៊ឹមភេទស្រីអាយុ 28 ឆ្នាំជាកម្មការិនីរោងចក្រថ្នាក់នៅបន្ទប់ជួលលេខ 7 ក្នុងភូមិថ្មគោល 2 សង្កាត់ចោមចៅ 2 ខណ្ឌពោធិ៍សែនជ័យ ។

បើតាមប្រភពព័ត៌មានដែលយើងទទួលពីប្រពន្ធជនរងគ្រោះបានឲ្យដឹងថានៅពេលព្រលប់មុនពេលចូលដំណេកប្ដីរបស់គាត់បានទិញស្រាមួយកំប៉ុងយកមកអង្គុយហូបដូចសព្វមួយដងទើបចូលដេកជាមួយនឹងប្រពន្ធ។

ហើយក៏បានលង់លក់ទាំងពីរនាក់រហូតទល់ភ្លឺទើបរូបគាត់ប្រពន្ធយកដៃអង្រួនប្ដីឲ្យងើបឡើងដើម្បីជួយអូសម៉ូតូចេញពីក្នុងបន្ទុកដើម្បីជិះទៅធ្វើការទៅរោងចក្រមិនឃើញប្ដីឆ្លើយតបក៏មានការឆ្ងល់ក៏បើកជួយមើលឃើញប្ដីរបស់ខ្លួនស្លាប់រឹងស្ដូកបាត់ទៅហើយទើបបង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងទើបរូបគាត់ប្រាប់ទៅដល់ម្ចាស់ផ្ទះជួលឲ្យរីកាជូនទៅសមត្ថកិច្ចមូលដ្ឋានហើយចុះមកពិនិត្យមើល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់នឹងទាក់ទងទៅជំនាញផ្នែកខាងកុសល្យវិច្ច័យឲ្យចុះមកត្រួតពិនិត្យមើល ទើបដឹងថាបុរសដែលបានស្លាប់បាត់បង់ជីវិតនោះបណ្ដាលមកពីខ្យល់(គ)ទើបទើបសមត្ថកិច្ចឱ្យប្រពន្ធនិងសាច់ញាតិធ្វើកំណត់ហេតុរួចរាល់ទើបប្រគល់ទៅឱ្យក្រុមសាច់ញាតិដឹកសាកសពយកទៅធ្វើបុណ្យនៅឯស្រុកកំណើតតាមប្រពៃណី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post