Sponsor

កណ្ដាល៖ សមត្ថកិច្ចស្រុកអង្គស្រួល ចាប់បានចោរឆក់ពីរនាក់ ក្រោយធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ បណ្ដាលឲ្យរងរបួសជាច្រើនកន្លែង នៅថ្ងៃទី០៥ខែ ធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៧ និង៣០នាទី នៅចំណុចលើផ្លូវកៅស៊ូ ភូមិព្រៃក្រាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ជនរងគ្រោះ ឈ្មោះ ខែម សូលីម ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅភូមិសល់ដី ឃុំព្រៃពួចស្រុកអង្គស្នួល ខេត្តកណ្តាល បាត់បង់ កាបូបដៃ០១ ពណ៌ផ្កាឈូក នៅក្នុងនោះមានលុយចំនួន៣០០០០រៀល របួស រលាត់ក្បាលជង្គង់ខាងស្តាំរលាត់ប្រអប់ដៃទាំងសង្ខាង រលាត់ចង្កា និងរលាត់ស្មាខាងឆ្វេង។
ជនសង្ស័យចំនួន០២នាក់ប្រុស
១-ឈ្មោះសុង ចាន់ថុល ភេទប្រុសអាយុ២៦ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិផែថ្ម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
២-ឈ្មោះគិន ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរមិនពិត នៅភូមិស្វាយជ្រុំ ឃុំព្រែកល្វា ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
សមត្ថកិច្ចចាប់បានវត្ថុតាង ម៉ូតូ០១គ្រឿងម៉ាកហ្ស៊ុយស៊ុគីឡេត(SUZUKILETE)ពណ៌ទឹកមាសលាយ ស ពាក់ផ្លាកលេខ ភ្នំពេញ1HY4342 លេតួCE4***29672 លេខម៉ាស៊ីនAE5****9734 ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះ ម៉ូតូពីផ្សារអង្គស្នួលត្រឡប់ទៅផ្ទះវិញដោយមានកាន់កាបូបជាប់និងដៃ លុះពេលទៅដល់មុខវត្តអង្គសម្ពលីស្រាប់តែឃើញម៉ូតូរបស់ជនសង្សយ័ជិះវ៉ាទៅមុខហើយពេលងាកមកឃើញជនរងគ្រោះកាន់កាបូបជាប់ដៃ ជនសង្សយ័បានបន្ថយ ល្បឿនម៉ូតូ អោយជនរងគ្រោះបើកម៉ូតូវ៉ាទៅមុខម្តង ។

បន្ទាប់មកជនសង្សយ័បានបើកម៉ូតូទៅទទឹមហើយ ជនសង្ស័យអង្គុយខាងក្រោយបាន ឆក់កាបូបពីជនរងគ្រោះបានតែម្តង។ ពេលនោះ ជនរងគ្រោះបានដួលម៉ូតូហើយស្រែកអោយគេជួយថា ចោរឆក់កាបូបខ្ញុំហើយ ស្របពេលនោះកម្លាំងសមត្ថកិច្ចនគរបាលកំពុងល្បាតតាមដងផ្លូវមកដល់ហើយដេញតាមពីក្រោយ និងកម្លាំងប្រជាការពារស្ទាក់ឃាត់ខ្លួនបាននៅចំណុចខ្នងប្រឡាយតាហោភូមិកណ្តោស ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះគិន ភក្តីបានសារភាពថាខ្លួនជាអ្នកអង្គុយខាងក្រោយហើយខ្លួនបានឆក់កាបូបពីដៃជនរងគ្រោះ ពេលនោះ ជនរងគ្រោះដួលម៉ូតូ ហើយមានឃើញរថយន្តដេញពីក្រោយ ខ្លួនក៏បោះកាបូបចោល និងបង្កើនល្បឿនម៉ូតូរត់គេចតាមខ្នងប្រឡាយត្រូវសមត្ថកិច្ចដេញតាមទាន់តែម្តង។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor