
កំពង់ស្ពឺៈ កាលពីវេលាម៉ោង២ និង៥នាទីរសៀលថ្ងៃទី២ខែធ្នូឆ្នាំ២០១៩ បុរសម្នាក់ត្រូវបានគោជល់ ហើយជាន់រហូតដល់ស្លាប់ភ្លាមៗ នៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនរគ្រោះមានឈ្មោះ ម៉ៅហេង ភេទប្រុសអាយុ៦១ឆ្នាំ រស់នៅភូមិដំបងវិញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ។
បើតាមសម្តី ស្ត្រីឈ្មោះជូន នាង អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុ បាននិយាយថា មុនពេលគាត់ឃើញជនរងគ្រោះត្រូវគោជល់ និងជាន់រហូតដល់ស្លាប់នោះ បន្ទាប់ពីគាត់បានយកធុងទឹកក្នុងគោលបំណងចង់ទៅបាចត្រីនៅខាងក្រោយផ្ទះរបស់គាត់។
មន្ត្រីនគរបាលបានឲ្យថា ជនរងគ្រោះស្លាប់គឺបាក់ឆ្អឹងជំនីរខាងឆ្វេង និងរងរបួសត្រង់ទងត្រចៀកស្តាំ៕

