header ads

ខេត្តព្រះសីហនុ- កម្លាំងជំនាញនគរបាលខេត្តព្រះសីហនុ បានធ្វើការស្រាវជ្រាវបង្ក្រាបបានជនសង្ស័យចំនួន១២នាក់ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោស (ឆក់) យ៉ាងសកម្មនៅក្នុងខេត្តព្រះសីហនុ និងធ្វើការកដហូតបានសម្ភារៈវត្ថុតាងមួយចំនួន កាលពីម៉ោង៣កន្លះយប់ទៀបភ្លឺថ្ងៃទី៥ខែធ្នូ២០១៩។

ជនសង្ស័យទាំង១២នាក់៖
១-ឈ្មោះ សឿន ប៊ុនសែន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ យៀន អាន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ ទីងស៊ឹង មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ សោ ដារ៉ា ហៅ ប៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ផាត សុភីន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ លីម គីមស៊្រុន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ នី សុវណ្ណឌឿន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៧-ឈ្មោះ សេង សៀវមិន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
៨-ឈ្មោះ ឈុន ណេត ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៩-ឈ្មោះ វ៉ុន វិច្ឆិកា ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ។
១០-ឈ្មោះ យន់ សុខលីន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
១១-ឈ្មោះ គី សំណាង ហៅ ប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ២ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។
១២-ឈ្មោះ អ៊ឺង គីមហៀក ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកកាស៊ីណូ មានទីលំនៅ ក្រុមទី១៨ ភូមិ១ សង្កាត់១ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចចាប់វត្ថុតាងបាន៖
-ម៉ូតូ៣គ្រឿង(មធ្យោបាយជិះប្រព្រឹត្តបទល្មើស ឆក់)
-ទូរស័ព្ទដៃចំនួន៨គ្រឿង (មានមួយចំនួនជាផលនៃអំពើឆក់)
-កាបូបដៃ៤ (ផលនៃអំពើឆក់)
-ខ្សែកាបូប១(ផលនៃអំពើឆក់)
-ឯកសារជាភាសាចិនមួយចំនួន(ផលនៃអំពើឆក់)
-អត្តសញ្ញាណប័ណ្ណជនជាតិចិន២សន្លឹក និងកាតមួយចំនួន(ផលនៃអំពើឆក់)
-គ្រឿងញៀនមួយចំនួន
-ថង់សម្រាប់ដាក់គ្រឿងញៀនមួយចំនួន
-ដែកកេះមួយចំនួន
-ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន១
-ដាវចំនួន១ដើម
-កាបិតប៉័ងតោ ១ដើម
-កូនកាំបិត ១ដើម
-កាំបិតស្នៀត ១ដើម ។
ចំពោះករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមផ្លូវច្បាប់ ។

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post