header ads

Sponsor

រហូតមកដល់ព្រឹកថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០១៩នេះ បើយោងតាមផេគផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ចំណូលដែលទទួលបានពី សប្បុរសជនចូលរួមដើម្បី ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូត មានចំនួន 70,191,994 ដុល្លារ និងប្រាក់រៀល ចំនួន 32,110000 រៀល បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន ដុល្លារហើយ។

នេះជាការជូនដំណឹងទាំងស្រុងពីផេគសម្ដេច សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថា ចំណូលដែលសប្បុរសជនចូលរួមដើម្បី ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូត ព្រឹកថ្ងៃទី៦ខែធ្នូឆ្នាំ២០១៩នេះមានចំនួន 70,191,994ដុល្លារនិងប្រាក់រៀល ចំនួន32,110000រៀល។

បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លាន ដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយ ទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស សម្រាប់ការពិនិត្យព្យាបាលជូនប្រជាជន យើងឱ្យកាន់តែមានប្រសិទ្ធភាព។

ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំង អស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះ ជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ។ នាមសប្បុរសជននឹងផ្សាយជូនតាមបណ្តាញព័ត៌មានហ្វ្រេសញូ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post