header ads

Sponsor

កាលពីព្រឹកថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ បុរី ប៉េង ហួត បានរៀបចំពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ គម្រោងដ៏ធំថ្មី ដែលមានឈ្មោះថា ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នាតំបន់បឹងស្នោ នៅចុងឆ្នាំ២០១៩ នេះ ដើម្បីស្វាគមន៍ឆ្នាំ២០២០ ក្រោយពីបានអភិវឌ្ឍគម្រោងថ្មី ៥ គម្រោងព្រមគ្នា កាលពីដើមឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ គម្រោងដ៏ធំថ្មីមួយនេះ មានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ ថ្នាក់គ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់បុរី ប៉េង ហួត ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មាន ប្រមាណជាជិត១០០នាក់។

គម្រោងហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នេះ ជាគម្រោងអភិវឌ្ឍថ្មីដ៏ធំអស្ចារ្យថ្មីមួយបន្ថែមពីលើគម្រោងធំ ដែលមានស្រាប់ ស្ថិតក្នុងតំបន់បឹងស្នោ មានចំងាយត្រឹមតែ៥នាទី ប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) ។ គម្រោងថ្មីនេះមានលក្ខណៈពិសេសៗ ជាច្រើន ដែលមិនធ្លាប់មានពីមុនមក ព្រមទាំងបានរួមបញ្ចូលនូវភាពល្អឥតខ្ចោះ នៃធម្មជាតិ ប្រវត្តិសាស្ត្រ និង វប្បធម៏ខ្មែរ ជាមួយនឹងការរស់នៅបែបទាន់សម័យ និងប្រកបដោយផាសុកភាពផងដែរ។

ប្រសិនបើអតិថិជនចង់ដឹងអំពីគម្រោងដ៏ធំថ្មីមួយនេះ អស្ចារ្យឥតខ្ចោះកម្រិតណានោះ សូមអញ្ជើញមកការិយាល័យលក់ ដែលនៅជិតលោកអ្នកបំផុត ឬ សូមទាក់ទងទូរសព្ទលេខ ០១៦ / ០១៧/ ០៩៨ ៥៩ ៦៧៨៩ ដើម្បីទទួលព័តមានអោយកាន់តែលម្អិត ចាប់ពីថ្ងៃនេះតទៅ រៀងរាល់ម៉ោងធ្វើការ។

សូមបញ្ជាក់ផងដែរថា អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខនេះ គម្រោងដ៏ធំសម្បើម ហ្គ្រេន ស្តាផ្លាទីនីម ដំណាក់កាលទី២ នឹងបើកសម្ពោធជាផ្លូវការ ជាមួយនឹងការផ្តល់ជូន ដែលលោកអ្នកនឹកស្មានមិនដល់ថែមទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post