header ads

Sponsor

(ភ្នំពេញ)៖ នៅវេលាម៉ោង១១យប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ បុរសម្នាក់ស្រវឹងស្រាជោក បានបើករថយន្តយ៉ាងលឿន ទៅបុករះរថយន្តពីរគ្រឿង និងបង្គោលភ្លើងមួយដើម បណ្ដាលឲ្យរថយន្តទាំងនោះ រងការខូចខាតយ៉ាងដំណំ ខណៈបង្គោលភ្លើងបាក់ដួលដល់ដី នៅតាមបណ្ដោយ១៦៤ ក្នុងសង្កាត់អូរឫស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

អ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក HYUNDAI STAREX ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AQ-2280 បើកបរដោយបុរសម្នាក់ មានស្ថានភាពស្រវឹងស្រា ក្នុងល្បឿនយ៉ាងលឿន ក្នុងទិសដៅពីលិចទៅកើតក៏ជ្រុលទៅបុកគូថរថយន្តមួយគ្រឿងម៉ាក SUZUKI CUSTOM ពណ៌ខ្មៅ ពាក់ស្លាកលេខចង្កូតស្ដាំ PP-1062 ចំពីក្រោយពេញមួយទំហឹង ហើយខ្ទាតទៅបុកបង្គោលភ្លើងមួយដើម បាក់ជាបីកំណាត់ និងត្រូវរថយន្តមួយគ្រឿងទៀត ម៉ាក COROLLA ពណ៌ស ពាក់ស្លាកលេខ កណ្ដាល 2A-1943 ពីក្រោយរងការខូចខាតយ៉ាងដំណំ។ ប៉ុន្តែហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមានអ្នករងរបួសឡើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមករួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ដើម្បីចុះមកធ្វើការវាស់វែង និងស្ទូចយករថយន្តបង្ក រួមទាំងឃាត់បុរសខាងលើ ទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់ នៅពេលក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post