header ads

Sponsor

ទីបំផុត តារាចម្រៀងបីដួង គឺ អ្នកពេជ្រសោភា, លោក Step និង កញ្ញា រ៉េត ស៊ូហ្សាណា បានរួមគ្នា សហការជាមួយនឹងក្រុមហ៊ុន OPPO ពញាក់អារម្មណ៍អ្នកគាំទ្ររបស់ខ្លួន តាមរយៈការផ្តល់កាដូដែលលាក់ទុកក្នុងចិត្ត នូវស្មាតហ្វូនកូនកាត់ OPPO Reno2 F ម្នាក់មួយគ្រឿង សម្រាប់ហ្វេនៗដែលបានចូលរួមសរសេរពាក្យជូនពរ ឬ បំណងប្រាថ្នាឆ្នាំថ្មី នៅខាងក្រោមផុសវីដេអូជូនពរ របស់គាត់ ក៏ដូចជាក្នុងហេ្វសប៊ុកផ្លូវការ OPPO៖


កាន់តែពិសេស លោកអ្នកក៏អាចមានឱកាសឈ្នះស្មាតហ្វូន OPPO Reno2 F ចំនួន 3 រង្វាន់ ពីក្រុមហ៊ុន OPPO ដោយគ្រាន់តែគោរពតាមលក្ខខណ្ឌងាយៗដូចខាងក្រោម៖
•    ចូល Comment ពាក្យជូនពរ ឬគោលបំណងក្នុងឆ្នាំថ្មី និងចុច Like លើផុសវីដេអូខាងក្រោមនេះ 
•    អ្នកចូលរួមលេងអាច Comment យ៉ាងហោចណាស់ចាប់ពី 2ដងឡើងទៅ ក្នុងម្នាក់
កម្មវិធីនេះចាប់ផ្តើមនៅថ្ងៃទី 22 ដល់ 31 ធ្នូ 2019 ហើយនឹងប្រកាសឈ្មោះអ្នកឈ្នះ ដោយការចាប់ឈ្មោះ Random នៅថ្ងៃទី3 មករា 2020 លើផេកហ្វេសប៊ុកផ្លូវការ OPPO ក៏ដូចជាហេ្វសប៊ុករបស់តារាទាំងបីរូបខាងលើនោះផងដែរ។ 
តោះចូលរួម Comment ទាំងអស់គ្នា លើការ Share របស់អាយដល 3ដួងខាងលើ ក៏ដូចជា វីដេអូផុសក្នុងហ្វេសប៊ុកផ្លូវការ OPPO ព្រោះមានឱកាសឈ្នះរង្វាន់ស្មាតហ្វូន OPPO Reno2 F សរុបរហូតដល់ទៅ 6 គ្រឿង។ 

សូមរំលឹកថា OPPO Reno2 F គឺជាស្មាតហ្វូនកូនកាត់ខ្លាំងពីកំណើតតែម្តង ដែលបំពាក់កាមេរ៉ាក្រោយបួន 48MP អេក្រង់ច្បាស់ធំលាតពេញ ដោយសារក្រុមហ៊ុន OPPO បន្ថែមនូវការរចនាលើតួខ្លួនរបស់រាមច្បង (OPPO F11 Pro ដែលលក់ដាច់ខ្លាំងនិងពេញនិយមកាលពីដើមឆ្នាំ2019)ឲ្យមើលទៅកាន់តែរលើបរលោងប៉ុន្តែងាយស្រួលចាប់កាន់ ដោយកញ្ចក់ CGG5 ស្វិតរឹងមុំា ធន់មិនងាយប្រេះបែក និង អមមកនូវការឌីហ្សាញ Logo ដែលស៊ីមីទ្រីគ្នាចំកណ្តាល និង Upgrade ជាអក្សរ “Designed for Reno” ដូចគ្នានឹង OPPO Reno ជំនាន់ថ្មីនេះតែម្តង (OPPO Reno2)។ 

OPPO Reno2 F មិនត្រឹមតែមាន រូបរាង និងការរចនាស្រស់ស្អាតបែបទាក់ទាញប៉ុណ្ណោះទេ ថែមទាំងបំពាក់មកនូវ កាមេរ៉ាក្រោយ4គ្រាប់ 48MP ថតរូបទូលាយ ថតរូបច្បាស់ក្នុងទីងងឹត និងគ្រប់ពេលវេលា ប្រតិបត្តិការដោយ ColorOS6.1(Android 9.0)CPU MTK P70+Hyper Boost 2.0 និងមានកម្លាំងថាមពលថ្មទំហំធំរហូតដល់ទៅ 4000mAh មាន RAM ទំហំ 8GB អង្គផ្ទុកទិន្នន័យ ROM 128GB អាចផ្ទុកភាពយន្តបានចំនួន 210 (600MB/រឿង) និង 42000 រូបភាព (3MB/សន្លឹក) ពិសេសរាល់ការទិញទូរសព្ទ័ នឹងមានការធានាមួយឆ្នាំ និងផ្តល់សេវាកម្មជួសជុលលឿនបំផុតយ៉ាងយូរមួយម៉ោង ដែលមានមជ្ឈមណ្ឌលជួសជុលនិងបំរើសេវាកម្មចំនួន 8 កន្លែងធំៗនៅទូទាំងប្រទេស។


ដូច្នេះ លោកអ្នកអាចពិចារណាជ្រើសរើសយក ស្មាតហ្វូន OPPO Reno2 F ពណ៌បៃតងបែកស្វាយ (Nebula Green), ពណ៌សំបកឪឡឹកប្រដេញ (Lake Green)និង ពណ៌សប្រដេញផ្ទៃមេឃខ្ចី (Sky White)តម្លៃថ្មី $349 ទុកជាកាដូបុណ្យ Christmas  ឬ ឆ្លងឆ្នាំសកល នឹងទទួលបានកាដូពិសេសបន្ថែមគឺតុកត្តាដ៏ស្រស់ស្អាត (ចំនួនមានកំណត់ត្រឹមដាច់ឆ្នាំ) បាស Bluetooth  កែវទឹក ចិញ្ចៀនទម្រទូរស័ព្ទ ស៊ីមស្មាតលេខធម្មតា ភ្ជាប់ជាមួយគម្រោង Smart ធំហ្ម៎ងរយៈពេល 24សប្តាហ៍ និងមានឱកាសឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេតថែមទៀតផង ដែលក្នុងមួយអាទិត្យចាប់ 3 រង្វាន់សរុប 39 រង្វាន់ ផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ OPPO រៀងរាល់ថ្ងៃច័ន្ទ វេលាម៉ោង 4:00។ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post