header ads

Sponsor

តាកែវ៖ នៅព្រឹកថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលខេត្ត លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត លោក ភួន ឈីម អភិបាលស្រុកបាទី ក្រោមការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានដឹកនាំកំលាំងចម្រុះចុះបង្រ្កាបទីតាំងផលិតស្ករត្នោតក្លែងក្លាយ ២ទីតាំង ស្ថិតនៅភូមិព្រៃខ្លា ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ។

សូមបញ្ជាក់ដែរថាការចុះបង្រ្កាបទីតាំងផលិតស្ករក្លែងក្លាយនៅស្រុកបាទីនេះ ជាលើកទី២ហើយ ដែលកំលាំងជំនាញឆ្មក់ចូលបង្រ្កាបដោយក្នុងនោះ កំលាំងជំនាញបានដកហូតសម្ភារៈ និងវត្ថុតាងមួយចំនួន ដើម្បីយកមកដុតកម្ចេចចោល និងរក្សាទុកនៅសាលាស្រុកបាទី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post