Page Nav

HIDE

Grid

GRID_STYLE

Recent in Sports

FALSE

Classic Header

{fbt_classic_header}

Top Ad

Sponsor Sponsor

ឈានចូលក្នុងយុគសម័យបច្ចេកវិទ្យា 5G realme X50 បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ

អានផ្សេងទៀត

ថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២០ ទីក្រុងប៉េកាំង​ ប្រទេសចិន៖ realme ជាម៉ាកសញ្ញារបស់ក្រុមហ៊ុនស្មាតហ្វូនដែលមានភាពលេចធ្លោជាខ្លាំង បានប្រកាសសម្ពោធស្មាតហ្វូនថ្មីគឺ realme X50 ដែលជាស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ខ្លួននៅថ្ងៃនេះ។ នេះសបញ្ជាក់ឲ្យឃើញពីការ ឈានចូលក្នុងសម័យបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន realme។ នាពេលអនាគត realme អាចនឹងកាន់កាប់តំណែង ម៉ាកទូរស័ព្ទដែលពេញនិយមបំផុតសម្រាប់ការប្រើប្រាស់ បច្ចេកវិទ្យា 5G ហើយអាចផលិតស្មាតហ្វូនដែលបំពាក់ដោយបច្ចេកវិទ្យា 5G យ៉ាងទាន់សម័យនិងមានតម្លៃសមរម្យសម្រាប់យុវវ័យផងដែរ។

ទន្ទឹមនឹងនេះផងដែរ ក្រុមហ៊ុន realme ក៏បន្តការសហការរបស់ខ្លួនជាមួយលោក Naoto Fukasawa ដែលជាអ្នករចនាគំរូផលិតផលឧស្សាហកម្មបែបទាន់សម័យ ដោយលោកបានបង្ហាញម៉ូឌែលស្មាតហ្វូន realme X50 Master Edition ជាមួយការរចនាយ៉ាងប្លែកពិសេសជាងគេ ។

សមត្ថភាពខ្លាំង ជាមួយស្មាតហ្វូន 5G សម្រាប់យុវវ័យ
ជាម៉ូឌែលស្មាតហ្វូនបំពាក់ដោយបច្ចេកវិទ្យា 5G ដំបូងបង្អស់របស់ realme X50 បង្ហាញពីដំណើរការល្អឥតខ្ចោះជាមួយឈីប Qualcomm Snapdragon 765G ដែលជាបន្ទះឈីបរួមបញ្ចូលគ្នាដោយបច្ចេកវិទ្យា 5G ដំបូងរបស់ក្រុមហ៊ុន Qualcomm ។ ជាមួយនឹងបន្ទះឈីបនេះ realme X50 អាចដំណើរការជាមួយ SA និង NSA សម្រាប់ 5G និងក្រុម 5G ជាច្រើនទៀតដូចជា n1, n41, n78, n79 ជាដើម។​ ក្រៅពីនេះ ស្មាតហ្វូនម៉ូឌែលនេះ ក៏អាចដំណើរការបានដោយប្រើប្រព័ន្ធបច្ចេកវិទ្យា 2G, 3G និង 4G ផងដែរ ។
ថាមពលថ្ម 4200mAh របស់ realme X50 ដែលប្រើប្រាស់បច្ចេកវិទ្យាសាកថ្ម 30W VOOC Flash Charge គឺសាកថ្មពេញត្រឹមតែ 60 នាទីប៉ុណ្ណោះ ។ ស្មាតហ្វូននេះក៏បំពាក់មកជាមួយ បច្ចេកវិទ្យា NFC ដែលអាចបញ្ជូនឯកសារពីទូរស័ព្ទមួយទៅទូរស័ព្ទមួយទៀតបានយ៉ាងលឿនបំផុត ហើយភ្ជាប់មកជាមួយ Speaker បំពងសម្លេងទាំងសងខាង ដើរដោយបច្ចេកវិទ្យា Dolby Atmos និង Hi-Res ។ បច្ចុប្បន្ននេះ realme X50 បំពាក់ប្រព័ន្ធ GPS ប្រេកង់ភ្លោះដើរលឿន និងត្រូវទីតាំងជាក់លាក់ជាងមុន។
បើនិយាយអំពីរចនាប័ទ្មរូបរាងវិញ វាត្រូវបានរចនាឡើងយ៉ាងថ្មីសន្លាងជាលើកដំបូង។
realme X50 បំពាក់ញ្ចក់ Corning Gorilla Glass ជំនាន់ទី 5 នៅផ្នែកកញ្ចក់ខាងលើ និងអេក្រង់ LCD ទំហំ 6.57 អ៊ីញ សម្រាប់ស្រទាប់កញ្ចាក់បន្ទាប់ ដែលលាតបានធំរហូតដល់ទំហំ 90.48% និងមានកម្លាំងអេក្រង់ 120Hz ។ អេក្រង់នេះក៏បានបំពាក់បច្ចេកវិទ្យា Sunlight និង Dark Mode ផងដែរ។ សម្រាប់សេនសឺស្កេនម្រាមដៃរបស់ realme X50 គឺត្រូវបានដាក់ជាមួយប៊ូតុង Home តែម្តង។ ស្មាតហ្វូននេះមានពីរពណ៌គឺ ពណ៌ប្រាក់ (Glacier Silver) និង ពណ៌ផ្ទៃមេឃស្រាល (Polar Blue)។

realme X50 បំពាក់មកជាមួយកាមេរ៉ាក្រោយ៤ គ្រាប់ដែល​កាមេរ៉ាគោលទំហំ 64 មេហ្គាភិចស៊ែល, និងឡេនកាមេរ៉ាទី2 ទំហំ 12 មេហ្គាភិចស៊ែល អាចហ្សូ៊មទៅដល់២ដង (2X) ប្រភេទ telephoto និងដល់៥ដង (5X) សម្រាប់ Optical Zoom និង២០ដង (20X) សម្រាប់ Hybrid Zoom។ កាមេរ៉ាទី3 ទំហំ 8 មេហ្គាភិចស៊ែល ឡេន ultra wide-angle ថតបានប្លង់រហូតដល់ ១១៩ ដឺក្រេ និង​ កាមេរ៉ាទី 4 ទំហំ ២ មេហ្គាភិចស៊ែល ដែលជាឡេនប្រភេទ ultra-macro ។ សម្រាប់កាមេរ៉ាមុខមានទំហំ 16 មេហ្គាភិចស៊ែល មានអាផាត់ឆឺ (aperture) f / 2.0 ដែលជាឡេនគោលថតប្លង់ទូលាយ និង ទំហំ 8 មេហ្គាភិចស៊ែល សម្រាប់ ultra Wide-angle ដែលថតប្លង់ខាងមុខទូលាយរហូតដល់ 105 ដឺក្រេ អស់ក្តីបារម្ភសម្រាប់ការថតរូបជុំគ្នាច្រើននាក់។
មិនត្រឹមតែប៉ុណ្ណោះវាមកជាមួយនូវបច្ចេកវិទ្យាដូចជា ការថតរូបប្លង់ទូលាយ (Ultra wide Angle) បច្ចេកវិទ្យាថតរូបព្រាលផ្ទៃខាងក្រោយ​(Bokeh), បច្ចេកវិទ្យាថតរូបឲ្យស្អាត (AI Beauty), ថតរូប Selfie ចាប់ជាក្រុមដោយទទួលបានគុណភាពល្អស្អាត។ សម្រាប់ការថតវីដេអូកាមេរ៉ាគឺបានភ្ជាប់ជាស្រេចដើម្បីជំនួយសាច់វីដែអូច្បាស់ជាមួយ UIS Max Mode, ថតវីដេអូព្រាលផ្ទៃខាងក្រោយ និងវីដេអូប្លង់ទូលាយ (Ultra Wide-angle) នឹងថតវីដេអូslowmo រហូតដល់ 960fps ហ្រ្វេមក្នុង១វីនាទី ។

ទូរស័ព្ទ realme X50 Master Edition រចនាប្លែកស្អាត
ក្រុមហ៊ុន realme បានធ្វើការជាមួយលោក Naoto Fukasawa ក្នុងការដាក់បង្ហាញម៉ូឌែលស្មាតហ្វូនថ្មីគឺ realme X50 Master Edition។ រចនាប័ទ្មឌីហ្សាញ នេះត្រូវបានបំផុសគំនិតដោយចំនុច ​(point) និងខ្សែ (Line) ដែលចេញពីបន្ទះលោហៈ។ លោក Naoto Fukasawa និងក្រុមហ៊ុន​ realme បានប្រកាស Master Edition ដែលមាន 2 ជម្រើសគឺជម្រើសជាចំនុច​ (point) និង​ជម្រើសជាខ្សែ (Line) ។
លោក Naoto Fukasawa និង ក្រុមហ៊ុន realme ដែលត្រូវបានបំផុសគំនិតដោយ Point និង Line ហើយត្រូវបានអនុវត្ត Metal បានប្រកាសពីស្មាតហ្វូនថ្មីរបស់ខ្លួនចំនួន ២ ជម្រើសគឺ Point និង Line។ ដោយសារតែការធ្វើឲ្យមានភាពស៊ីមេទ្រីគ្នា និង កញ្ចក់អុីណុក ធ្វើឲ្យ realme X50 Master Edition បានរំលេចចេញការរចនាពីកញ្ចក់លោហៈដែលជាចំណុច សំខាន់នាំមុខផ្នែកឌីហ្សាញនៃទូរស័ព្ទស្មាតហ្វូន។

ពេញនិយមនៃបច្ចេកវិទ្យា 5G មានអ្នកប្រើប្រាស់ជាង ២៥ លាននាក់នៅទូទាំងពិភពលោក
លោក Sky Li ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ ក្រុមហ៊ុន realme បានបង្ហាញថា realme គឺជាស្លាកសញ្ញាស្មាតហ្វូនដែលឈរនៅលំដាប់លេខរៀងទី ៧ ក្នុងការដឹកជញ្ជូននាំចេញ ចាប់តាំងពីត្រីមាសទី ៣ ក្នុងឆ្នាំ ២០១៩ និងជាស្លាកសញ្ញាស្មាតហ្វូនដែលមានការរីកចម្រើនលឿនបំផុតនៅលើពិភពលោក។ រហូតមកដល់ខែធ្នូឆ្នាំ ២០១៩ ក្រុមហ៊ុន realme បានចូលប្រឡូកក្នុងទីផ្សារចំនួន ២២ ប្រទេស និងទទួលបានអ្នកប្រើប្រាស់ជាង ២៥ លាននាក់។ ចំពោះផ្នែកប្រតិបត្តិការអាជីវកម្មវិញ ក្រុមហ៊ុន realme បានបង្កើតទីផ្សារយុទ្ធសាស្រ្តចំនួន ៦ប្រទេស គឺ ចិន ឥណ្ឌា អាស៊ីអាគ្នេយ៍ អាស៊ីខាងត្បូង អឺរ៉ុប អាហ្វ្រិកខាងកើតនិងកណ្តាល និងតំបន់អាមេរិកឡាទីន។ ក្រុមហ៊ុន realme នឹងផ្តោតការយកចិត្តទុកយ៉ាងសំខាន់លើការធ្វើមូលដ្ឋានីយកម្មនៅក្នុងទីផ្សារក្នុងស្រុក ឲ្យស្របទៅតាមតម្រូវការទីផ្សារនៅក្នុងស្រុកផងដែរ។ នៅក្នុងឆ្នាំ ២០២០ ក្រុមហ៊ុន realme រំពឹងថាខ្លួននឹងទទួលបានកំណើន ១០០% នៃការគាំទ្រនៅទូទាំងពិភពលោក។
ក្រុមហ៊ុន realme នឹងនៅតែរក្សាស្មារតីមោះមុតរបស់ខ្លួនជាមួយនឹងពាក្យស្លោក “Dare to leap” ឬជាភាសាខ្មែរ «ហ៊ានផ្លាស់ប្តូរ» នៅក្នុងយុគសម័យបច្ចេកវិទ្យា 5G ហើយក្រុមហ៊ុន realme នឹងបង្កើតស្មាតហ្វូនដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G ដែលគួរឱ្យចាប់អារម្មណ៍សម្រាប់យុវវ័យផងដែរ។ ចាប់ពីឆ្នាំ ២០២០នេះតទៅ ក្រុមហ៊ុន realme នឹងផលិតឧបករណ៍ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា 5G បន្ថែមទៀតនៅទូទាំងពិភពលោក ដែលមានគ្រប់កម្រិតនៃតម្លៃ។ ក្រុមហ៊ុន realme នឹងដាក់ចេញស្មាតហ្វូនបំពាក់បច្ចេកវិទ្យា 5G ផ្តាច់មុខនៅក្នុងប្រទេសចិន។ សម្រាប់ទីផ្សារដ៏ទៃទៀត ចំនួនទូរស័ព្ទដែលបំពាក់បច្ចេកវិទ្យា 4G និង 5G នឹងត្រូវអនុលោមតាមកម្មវិធីទីផ្សាររៀងៗខ្លួនទៅលើការប្រើប្រាស់លើបណ្តាញ 5G។ ជាមួយគ្នានេះផងដែរ ក្រុមហ៊ុន realme នឹងធ្វើការកាន់តែជិតស្និទ្ធជាមួយនឹង ប្រព័ន្ធបណ្តាញទូរស័ព្ទក្នុងស្រុក ក្រុមហ៊ុនអុីនធឺណេត និងអ្នកបង្កើតកម្មវិធីទូរស័ព្ទដើម្បីជំរុញការអភិវឌ្ឍបច្ចេកវិទ្យា 5G។

realme X50 មាន ២ ម៉ូឌែល៖ Ram 8GB+ អង់ផ្ទុកទន្និន័យ 128GB ដែលមានតម្លៃ 2,499 យន់ (ប្រហែលជា 360 ដុល្លា)​ និង RAM 12GB RAM + អង់ផ្ទុកទន្និន័យ 256GB មានតម្លៃ 2,999 យន់ (ប្រហែលជា 433 ដុល្លា)​ គិតត្រឹមថ្ងៃទី ៧ ខែមករានេះនៅក្នុងប្រទេសចិន។ realme X50 Master Edition ត្រូវបានមកជាមួយ RAM 6 GB + អង់ផ្ទុក 256 GB ដែលមានតម្លៃ 2,699 យន់​ (ប្រហែលជា 390 ដុល្លា)​ និង​ RAM 12 GB + អង់ផ្ទុក 256 GB មានតម្លៃ 3099 យន់​ (ប្រហែលជា 447 ដុល្លា)​ ។

អំពី realme
ក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៨​ ដោយស្ថាបនិករបស់ខ្លួនគឺលោក Sky Li ហើយក្រុមហ៊ុន​នេះបានប្តេជ្ញាចិត្តផ្តល់ជូនស្មាតហ្វូនដែលមានគុណភាពខ្ពស់ ជាមួយនឹងការរចនាទាន់សម័យនៅក្នុងបរិបទការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។

ដោយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិតថ្មីៗ ក្រុមហ៊ុន realme តែងតែផ្តល់ជូនអតិថិជននូវផលិតផលដែលហួសពីការរំពឹងទុក ជាមួយគ្រប់កម្រិតតម្លៃ ភ្ជាប់មកជាមួយសមត្ថភាពខ្ពស់ ឆ្ពោះទៅមុខ ទាំងគុណភាព និងការរចនាឌីហ្សាញ។ ជាមួយនឹងស្មារតីមោះមុត “Dare-to-Leap” realme នឹងរីកធំធាត់រួមគ្នាជាមួយ យុវជនយុវតីទាំងអស់ដើម្បីយកឈ្នះរាល់ឧបសគ្គទាំងឡាយដែលហានបង្ហាញថាខ្លួនជានរណា!ព្រមទាំងបង្កើតនូវលទ្ធភាពផ្សេងៗបន្ថែមទៀតដើម្បីសម្រេចបាននូវគោលដៅដែលខ្លួនចង់ទៅដល់។ ក្រុមហ៊ុន realme ជឿជាក់ថា យុវជនយុវតីពិតជាមានថាមពលក្នុងការផ្លាស់ប្តូរពិភពលោកនេះបាន។ អ្វីៗពិតជាអាចធ្វើទៅបាន ដរាបណាយើងហានផ្លាស់ប្តូរ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វេបសាយ៖​ www.realme.com

Sponsor