header ads

Sponsor

ការអប់រំកូនៗពីវ័យកុមារភាពជារឿងដ៏ចំបាច់មួយដែលឪពុកម្ដាយគ្រប់រូបគួរតែយកចិត្ដទុកដាក់ ដោយសារតែទម្លាប់និងឥរិយាបថល្អតាំងពីកុមារជាផ្នែកមួយដែលធ្វើឲ្យពួកគេមានការធំធាត់ល្អនាពេលពេញវ័យ។ ដូចនេះ មាតាបិតាគួរតែចំណាយពេលក្នុងការអាចរៀបគំរោងសម្រាប់ការចិញ្ចឹមបីបាច់និងអប់រំកូន ដែលមានលក្ខណៈស្របទៅតាមអត្ដចរិក ការលូតលាស់ និងតម្រូវការរបស់ពួកគេ។

ដើម្បីបង្កើតទម្លាប់ និងឥរិយាបថល្អសម្រាប់កុមារ ឪពុកម្ដាយអាចចំណាយពេលនិងបង្កើតសកម្មភាពមួយចំនួនជាមួយកូនៗឲ្យបានច្រើនជាងមុនដើម្បី បណ្ដុះទម្លាប់ក្នុងការរស់នៅ រៀនសូត្រ និងបន្ថែមការយល់ដឹងរបស់ពួកគេតាមរយៈ ការបង្កើតទម្លាប់សម្រាប់កូនក្នុងការអាននិងស្ដាប់អោយបានច្រើន ដើម្បីអោយកុមារមានទម្លាប់អានអក្សរ មានការយល់ដឹងគ្រប់គ្រាន់ក្នុងការស្ដាប់និងស្វែងយល់បានល្អ។ បន្ថែមពីនេះទៅទៀត ឪពុកម្ដាយក៏អាចបង្កើតទម្លាប់ល្អមួយទៀតដោយការបង្រៀនកូនៗអ្នកអោយចេះធ្វើការងារផ្ទះឬចាប់ផ្ដើមសកម្មភាពមួយចំនួន ដូចជាច្នៃរបស់ប្រើប្រាស់ចាស់ៗ ដើម្បីបង្កើតការយល់ដឹងពីភាពច្នៃប្រឌិត ភាពអត់ធ្មត់ ភាពឧស្សាហ៍ព្យាយាមរបស់ពួកគេ និងការសម្របទៅតាមបរិយាកាសជុំវិញខ្លួនផងដែរ។

ដើម្បីទទួលបានគន្លឹះសំខាន់ៗបន្ថែមក្នុងការបណ្ដុះទម្លាប់និងឥរិយាបថល្អសម្រាប់កុមារ លោក LIM Daw Shyan នាយកវិទ្យាល័យនៅសាលាអន្ដរជាតិ SCIA នឹងផ្ដល់វត្ដមានចូលរួមធ្វើបទបង្ហាញចែករំលែកទៅកាន់មាតាបិតាក្រោមប្រធានបទ៖ “Instilling Good Habits and Manners from Young Age” នៅថ្ងៃទី12 ខែមករា ឆ្នាំ២០២០នេះ នៅក្នុងសាលាអន្ដរជាតិ SCIA ដោយផ្ទាល់។ បន្ថែមពីនេះ សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងនាំមកនូវព័ត៌មានសំខាន់ៗលើបញ្ហាចោទនិងដំណោះស្រាយ លើការចិញ្ចឹមបីបាច់កូនដោយមានការចូលរួមពីវាគ្មិនកិត្ដិយសផ្សេងទៀតដែលមានបទពិសោធន៍ជាច្រើនឆ្នាំពី លោក ហឿ សេធុល អ្នកចិត្ដសាស្ដ្រដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងលោក គឹម អាង ដែលជាសាស្ដ្រាចារ្យ ឯកទេសរោគកុមារ AFSA ពីប្រទេសបារាំង IPPC ពីប្រទេសអូស្ដ្រាលី។

ក្រៅពីវិធីសាស្ដ្រក្នុងការបង្កើតទម្លាប់និងឥរិយាបថល្អរបស់កូនអ្នក សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងចែករំលែកនូវប្រធានបទសំខាន់ៗផ្សេងទៀតដូចជា៖ ការយល់ដឹងពីការវិវឌ្ឍ តម្រូវការនិងចំណង់ចំណូលចិត្ដកូន ដោះស្រាយបញ្ហាកូនរឹងមិនស្ដាប់បង្គាប់ វិធីសាស្ដ្របង្កើនភាពឆ្លាតវៃនិងគំនិតច្នៃប្រឌិតរបស់កូន វិធីសាស្រ្ដដោះស្រាយនិងកាត់បន្ថយការប្រើប្រាស់ទូរស័ព្ទនិងគ្រឿងអេឡិចត្រូនិច រួមជាមួយការបង្កើនទំនាក់ទំនងល្អ និងទំនុកចិត្ដរបស់កូនអ្នក។ ក្រៅពីយល់ដឹងពីការបង្កើតទម្លាប់ល្អ ការវិវឌ្ឍ និងបញ្ហាចោទផ្សេងៗ មាតាបិតាក៏អាចយល់ដឹងពីការលូតលាស់របស់កុមារ តាមរយៈអាហារូបត្ថម្ភសំរាប់ការអភិវឌ្ឍន៍និងការយល់ដឹងរបស់ពួកគេថែមទៀតផង។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាស្ដីពី “វិធីសាស្ត្រក្នុងការចិញ្ចឹមកូន” នឹងធ្វើឡើងនៅទីតាំងសាលាអន្ដរជាតិធំចំនួន១០ក្នុងរាជធានីភ្នំពេញ ចាប់ពីខែមករាដល់ខែកុម្ភៈ ឆ្នាំ២០២០នេះ។ សម្រាប់មាតាបិតាដែលចាប់អារម្មណ៍ អាចចូលរួមដោយសេរី ដោយគ្រាន់តែចុះឈ្មោះតាមរយៈបារកូដខាងក្រោម ឬតំណភ្ជាប់ខាងក្រោម៖ https://forms.gle/yC7kar6sSiDaP1VG6 ។ 

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយទឹកដោះគោម្សៅ Similac Gain IQ និងដៃគូទីតាំងពីសាលា SCIA, Shoudu, Bluebird, Footprints និង ECO International School ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 012 230 140 / 010 911 776 ឬ ទំព័រហ្វេសប៊ុក Anussa Event Planner។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post