header ads

Sponsor

ភ្នំពេញ ៖ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១៣ និង៣០នាទី អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការសហការជាមួយការិយាល័យប្រឆាំងគ្រឿងញៀន ស្រាវជ្រាវបន្តឃាត់ខ្លួនជនសង្ស័យ បន្ថែម ០១នាក់ ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខកាន់លិខិតឆ្លងដែនលេខ 316254263 ពាក់ពន្ធ័ករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃ និងប្រើប្រាស់សារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

កាលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២១ និង៣០នាទី នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនសង្ស័យ ឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ៤១ ជនជាតិចិនតៃវ៉ាន់ មុខរបរបើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ(បាត់) ។

ដកហូត អាវុធខ្លី០២ដើម (១-ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ , ២-ម៉ាកឡុកអីទ្រីសលេខPAD529 ពណ៌ខ្មៅ , បង់២គ្រាប់១៨គ្រាប់ , សំបកគ្រាប់៣៥គ្រាប់ , លិខិតឆ្លងដែន០៤ , ម្ស៉ៅសថ្លា ៤៨ដប់ជ័យ , ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ , ក្រាមសថ្លា ១កូនថង់តូច , ម្ស៉ៅម៉ដ្ឋពណ៌ស១កញ្ចប់តូច , ម្ស៉ៅពណ៌ក្រាមសថ្លា ៣០៧ដបតូច ,ថ្នាំគ្រាប់ពណ៌ទឹកក្រូច១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោកន្លះដបជ័យ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចកន្លះថង់ធំ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោ១ថង់ធំ និងសម្ភារៈមួយចំនួនទៀត ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post