header ads

Sponsor

ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង៥ និង០០នាទីទៀបភ្លឺ ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនជាតិចិន០២នាក់ក្នុងចំណោមបក្ខពួក០៣នាក់ ព្រមទាំងដកហូត អាវុធខ្លី ខ្នោះដៃ ដំបងឆក់ខណៈល្បាតនៅចំណុច អូរ៥ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ខណៈដែលល្បាតស្រាប់តែឃើញរថយន្ត ០១គ្រឿង ម៉ាក HighLander ពណ៌សំបកឪឡឹក មានពាក់ស្លាកលេខខាងមុខ ព្រៃវែង 2A-0718 (ចំណែកខាងក្រោយគ្មាន) បើកបរដោយជនជាតិចិន ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ ហើយបើកយ៉ាងលឿនដើម្បីគេចពីសមត្ថកិច្ច ឃើញដូចនេះ កម្លាំងសមត្ថកិច្ចបានធ្វើការប្រដេញ រហូតដល់ចំណុច ផ្លូវអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ចបានដេញស្ទាក់ឃាត់បាន ស្រាប់តែឃើញមានជនជាតិចិនចំនួន ០៣នាក់ បានបើកទ្វាររថយន្តក្នុងគោលបំណងរត់គេចខ្លួន ភ្លាមៗនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ចំណែក០១នាក់ទៀតបានរត់គេចខ្លួនបាត់។

បន្ទាប់ពីការឃាត់ខ្នួនបានជនសង្ស័យរួចសមត្ថកិច្ចបានត្រួតពិនិត្យក្នុងរថយន្តក៏ឃើញមាន៖
- ស្លាកលេខចំនួន ២សន្លឹក (ភ្នំពេញ 2A-6150)
- ដំបងឆក់ ១ដើម
- ទូរស័ព្ទដៃ ចំនួន ៤គ្រឿង
- ខ្នោះដៃចំនួន ៤គូរ
- កូនសោខ្នោះ ចំនួន ៤
- កាំភ្លើង១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារៈផ្សេងៗមួយចំនួនទៀត។

ជនសង្ស័យទាំង ០២នាក់ មានឈ្មោះដូចខាងក្រោម៖
១/ ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
២/ ឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងក៏សាងសំណុំរឿង បញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញកំពុងធ្វើការស្វែងរកចាប់ខ្លួន។

ក្នុងឱកាសនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមអោយបងប្អូនប្រជាពលរដ្ឋ នៅពេលដែលប្រទះឃើញរថយន្តទាំងឡាយណាដែលមិនប្រក្រតី ដូចជា រថយន្តគ្មានផ្លាកលេខ , មានស្នាមដោះស្លាកលេខ , ផ្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ ,ផ្លាកលេខមានតែខាងក្រោយ អត់មានខុងមុខ , ផ្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា , រថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងផ្លាកលេខ ឬផ្លាកលេខបិទស្កុត សូមជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលេខ 097 778 0008 , 031 374 9848 , 011 506 677 ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post