header ads

Sponsor

ខេត្តព្រះសីហនុ ៖ នៅយប់ ថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ កម្លាំងល្បាតបានប្រទះឃើញរថយន្ដម៉ាក Takoma មួយគ្រឿង បានបើកចេញតាមបណ្តោយផ្លូវអូរ២ ភូមិ៥សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ រថយន្តនោះ បានយកស្បោងប្លាស្ទិកពណ៌ខ្មៅ រុំស្លាកលេខ សង្ស័យជាក្រុមជនទុច្ចរិតបំរុងចេញធ្វើសកម្មភាពប្លន់ ឬចាប់ជំរិត។

កម្លាំងជំនាញ បានបោះដៃសហការគ្នា បើកម៉ូតូតាមឃ្លាំមើល ជនសង្ស័យដឹងខ្លួន ក៏បើករថយន្តបង្វែរដានរត់គេចខ្លួនឡើងទៅផ្លូវជាតិ៤ កម្លាំងសមត្ថកិច្ច ក៏បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការដេញតាមរហូត ហួសស្ពានទឹកសាប ឃុំរាម ជនសង្ស័យបានបត់រថយន្តចូលល្លូវលំមួយដើម្បីគេចខ្លួន តែរថយន្ដបើកលឿន ក៏បានក្រឡាប់តែម្តង ហើយជនសង្ស័យបានព្យាយាមលូនចេញពីរថយន្តដើម្បីរត់គេចខ្លួន តែត្រូវបានកម្លាំងសមត្ថកិច្ចយើងចាប់ឃាត់ខ្លួនបាន ១នាក់ និងដកហូតបានវត្ថុតាងកាំភ្លើងខ្លី១ដើម រីឯជនសង្ស័យ ២នាក់ទៀត បានរត់គេចខ្លួនចូលពួន ក្នុងព្រៃ កម្លាំងសមត្ថកិច្ចយើងកំពុងធ្វើការស្វែងរក ។

ជនសង្ស័យឈ្មោះ WANG HONG TAO ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិចិន មុខរបរ អ្នកនាំភ្ញៀវលេងល្បែង ស្នាក់នៅ ភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។

សមត្ថកិច្ចចាប់យកបាន វត្ថុតាង កាំភ្លើងខ្លី១ដើម ម៉ាក ZORAKI ពណ៌ខ្មៅ លេខ 000232 បង់១មាន៥គ្រាប់ និងរថយន្តម៉ាក TAKOMA ពណ៌ទឹកប៉ិចផ្លាកលេខភ្នំពេញ 2BD-7915។

ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធី៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post