header ads

Sponsor

តាមជំនឿ រៀងរាល់ចូលឆ្នាំចិន ប្រជាពលរដ្ឋខ្មែរជាប់សែចិននៅកម្ពុជា តែងចែកអាំងប៉ាវដល់សាច់ញាតិបងប្អូន ជាពិសេសអ្នកអត់លិត ឬ អ្នកនៅលីវតែម្តង រឺក្មេងៗ កូនក្មួយ ដើម្បីទទួលបានលាភសំណាង មានទ្រព្យហូរចូល ក៏ដូចជាសុខភាពល្អ ជម្នះបានរាល់ឩបសគ្គ ទទួលបានជោគជ័យគ្រប់ការងារ គ្រប់ពេលវេលា សំណាងល្អ និងមាសប្រាក់ហូរចូលច្រើនៗ ហេងចូលហេងពេញមួយឆ្នាំ ។

ពាក្យថាអាំងប៉ាវសំដៅលើ លាភសំណាង ដែលមានសេចក្តីដំណាលតៗគ្នាថា “កាលមួយនោះមានសត្វចម្លែកមួយឈ្មោះ «នាន» តែងតែចេញមកខាំសម្លាប់មនុស្សស៊ីជារៀងរាល់ឆ្នាំ ធ្វើឲ្យអ្នកស្រុកតក់ស្លុតភ័យខ្លាចខ្លាំងណាស់ ហើយនាំគ្នារត់ឡើងទៅលើភ្នំដើម្បីសុវត្ថិភាព។

ស្រាប់តែឆ្នាំមួយនោះ មានគ្រួសារចំណូលថ្មីមួយគ្រួសារមកពីស្រុកផ្សេង ពុំបានរត់គេចពីសត្វនានដូចអ្នកភូមិខាងលើនោះទេ ពួកគេបានស្លៀកសំលៀកបំពាក់ពណ៌ក្រហម ផ្តល់ក្រដាសក្រហមដល់កូនចៅព្រមទាំងបានបិទក្រដាសក្រហមនៅមុខផ្ទះ។ នៅពេលដែលសត្វនាននោះមកដល់ឃើញសុទ្ធតែក្រដាសក្រហម ក៏ភ័យរត់បាត់ទៅ ហើយលែងមកអុកឡុកអ្នកស្រុកទៀត”។ អាស្រ័យហេតុនេះទើបមានការចែកអាំងប៉ាងនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន។ ពីមួយជំនាន់ទៅមួយជំនាន់ជនជាតិចិនបានកែប្រែពីការចែកក្រដាសក្រហមទៅជាអាំងប៉ាវក្រហមដែលមានលុយកាក់ ឬ របស់មានតម្លៃផ្សេងទៀត យកហុងស៊ុយ ហេងហេង នាំសំណាងឆ្នាំថ្មី។

សម្រាប់ឆ្នាំថ្មីប្រពៃណីចិនខាងមុខនេះ ប្រសិនបើអ្នកមានជាប់សែចិន ក្រៅពីត្រៀមគ្រឿងសំណែនជូនកុងម៉ា និង របស់របរប្រើប្រាស់ថ្មីៗ អាចពិចារណាលើស្មាតហ្វូនកាមេរ៉ាក្រោយបួន OPPO Reno2 F ($349) រឺ Reno2 ($599) ទាន់មានកាដូថែមច្រើន និងឈ្នះដំណើរកម្សាន្តទៅលេងកោះភូកេត, OPPO A9 2020 ($269), A5 2020 ($199, រ៉េម4GB, អង្គផ្ទុកទិន្នន័យ 128GB), និង A5 2020 ($169, អង្គផ្ទុកទិន្នន័យ 64GB) យកលាភថ្មីឆ្នាំថ្មី ព្រោះជាស្មាតហ្វូនស៊េរីទំនើប កាមេរ៉ាក្រោយ 4 មានមុខងារពិសេសគឺ Ultra Wide Angle (ប្លង់ទូលាយ) ថតរូបជួបជុំក្រុមគ្រួសារសាច់ញាតិបងប្អូន មុខម្ហូបឬទិដ្ឋភាពសែនកុងម៉ា រឺក៏ចែកអាំងប៉ាវ បានប្លង់កាន់តែទូលាយស្អាត មិនបារម្ភរឿងថតមិនជុំគ្នា ឬពិបាកដើរខិតថយក្រោយ ថតរូបពេលយប់ ថតវីដេអូ ស្អាតៗ ត្រជាក់ភ្នែក។

ប្រសិនបើអ្នកចង់ ញញាក់អារម្មណ៍ អ្នកអត់លិត ឬ អ្នកនៅលីវ សាច់ញាតិ បងប្អូន និង មនុស្សជាទីស្រឡាញ់ ឲ្យខុសប្លែកពីរាល់ឆ្នាំ គួរតែត្រៀមស្មាតហ្វូនខាងលើ OPPO Reno2 F ជាអាំងប៉ាវពិសេស ធានាថាពួកគាត់នឹងពេញចិត្ត ញញឹមបិទមាត់មិនជិត រួចហើយនិយាយពាក្យហុងស៊ុយជូនពរឆ្នាំថ្មីត្រឡប់មកវិញជាក់ជាមិនខានឡើយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post